ព័ត៌មានសុខភាព

ដឹងច្បាស់ពីគុណប្រយោជន៍នៃសំបកម្នាស់ហើយ អ្នកច្បាស់ជាត្រូវការរាល់ថ្ងៃ

ម្នាស់ ជាផ្លែឈើដែលសម្បូរជាតិសរសៃ វីតាមីន B និងជាប្រភពផ្តល់ថាមពលសម្រាប់រាងកាយ។ ម្យ៉ាងវិញទៀត ម្នាស់ជាផ្លែឈើដ៏ល្អបំផុត សម្រាប់អ្នកដែលចង់សម្រកទម្ងន់ ព្រោះវាគ្មានជាតិខ្លាញ់ដែលបណ្តាលធាត់ និងមានជាតិសូដ្យូមកម្រិតទាប។ ប៉ុន្តែ តើអ្នកដឹងទេ? សូម្បីតែសំបកម្នាស់ដែលអ្នកបោះចោលរាល់ថ្ងៃ ក៏មានសមត្ថភាពព្យាបាលជំងឺជាច្រើនមុខផងដែរ។

ខាងក្រោមនេះ គឺជាគុណប្រយោជន៍ដែលបានមកពីសំបកម្នាស់៖
– ជាភ្នាក់ងារប្រឆាំងជំងឺមហារីក
– ជួយជំរុញឲ្យលោកអ្នកឆាប់មានកូន
– ការពារជំងឺភ្នែកឡើងបាយ
– ព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង
– ព្យាបាលជំងឺហឺត
– ជំនួយដល់បេះដូង
– ភ្នាក់ងារប្រឆាំងនឹងការរលាក

វិធីប្រើសំបកម្នាស់ធ្វើជាថ្នាំ៖
– លាងម្នាស់ទុំមួយផ្លែឲ្យស្អាត រួចចិតបន្លារលើសំបកចោល ហើយចិតយកសំបកទាំងអស់ដាក់ចូលក្នុងឆ្នាំ។
– បន្ទាប់ចាក់ទឹកឲ្យលិចសំបកម្នាស់ រួចដាំមួយរំពុះ។
– ក្រោយពេលលើកចុះឲ្យត្រជាក់ហើយ ត្រូវច្រោះយកកាកចេញ។

លោកអ្នកអាចទទួលទឹកម្នាស់នេះនៅរៀងរាល់ក្រោយពេលបាយទាំង៣ពេល ឬពេលណាដែលអ្នកស្រេកទឹកក៏បាន។ តែបើសិនអ្នកពិបាកទទួលទាន លោកអ្នកអាចបន្ថែមស្ករបន្តិច តែកុំបន្ថែមច្រើនពេក ព្រោះវាអាចប៉ះពាល់សុខភាពអ្នកទៅវិញ៕

មតិយោបល់