បរទេសៈ ជាទូទៅផ្លែឈើ ត្រូវបានគេស្រាវជ្រាវឃើញថា ជាអាហារសម្រករាង ដ៏មានប្រសិទ្ធភាពបំផុត សម្រាប់សុខភាព។ មិនខុសពីអ្វីដែលយើងធ្លាប់ បានដឹងពីមុនមក តាមរយៈបណ្ដាញប្រព័ន្ធផ្សព្វផ្សាយនានាដូចជា Facebook , Youtube ជាដើម សុទ្ធសឹងតែធ្លាប់បានផ្សាយ អំពីសារៈប្រយោជន៍ នៃការទទួលទានផ្លែឈើ។
តាមការសិក្សាថ្មីមួយ បានរកឃើញថា ការមានរបបអាហារផ្លែឈើ ជារៀងរាល់ថ្ងៃ មិនត្រឹមតែធ្វើឲ្យយើងមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឲ្យមានរាងកាយស្អាត និងសម្រកទម្ងន់បានទៀតផង។ លើសពីនេះទៀត សម្រាប់ស្ត្រីដែលយកផ្លែចេក ជារបបអាហារ ដោយទទួលទានពី ២០ ទៅ៣០ ផ្លែក្នុងមួយថ្ងៃ អាចជួយឲ្យពួកគេ មានរាងស្អាត និងស៊ិចស៊ី ទៀតផង។
ក្នុងនោះដែរ បើតាមការប្រៀបធៀបរវាងស្ត្រី ដែលសម្រកទម្ងន់ ដោយការតមអាហារ និងស្រ្តីដែលមានរបបអាហារផ្លែឈើ ឃើញថា ការជ្រើសរើសរបបអាហារផ្លែឈើ មិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពនោះទេ ប៉ុន្តែថែមទាំងទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងការសម្រកទម្ងន់លឿនជាងផងដែរ៕
មតិយោបល់