ព័ត៌មានសុខភាព

មុខជាំខ្មៅប្រើអ្វីក៏មិនបាត់ សាកការ៉ុត ច្បាស់ជាបានផលទាន់ចិត្ត

ការរ៉ុត គឺជាមើមរុក្ខជាតិមួយប្រភេទដែលមានផ្ទុកអង់ទីអុកស៊ីដង់ បេតាការ៉ូទីន សារធាតុរ៉ែ និងវីតាមីនជាច្រើន ដែលមានអត្ថប្រយោជន៍សម្រាប់សុខភាព។ ប៉ុន្តែ អ្នកដឹងទេថា ក្រៅពីជំនួយដល់សុខភាព ការ៉ុត ជាថ្នាំសម្រាប់ព្យាបាលបញ្ហាសម្រស់? ក្នុងចំណោមបញ្ហាសម្រស់ទាំងអស់ដែលកើតមាននៅលើផ្ទៃមុខ ការ៉ុតអាចជួយកម្ចាត់ស្នាមជាំ យ៉ាងមានប្រសិទ្ធភាព ប្រសិនបើអ្នកប្រើទៀងទាត់។

ខាងក្រោមនេះ គឺជារបៀបប្រើប្រាស់ការ៉ុត ដើម្បីកម្ចាត់ស្នាមជាំ នៅលើផ្ទៃមុខ៖

ធាតុផ្សំ៖

  • ការ៉ុត ២មើម ស្ងោរឲ្យឆ្អិត និងកិនទៅជាល្បាយ
  • ទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ
  • ទឹកឃ្មុំ ២ស្លាបព្រាបាយ
  • ប្រេងអូលីវ ១ស្លាបព្រាកាហ្វេ

របៀបអនុវត្ត៖
១.លាយធាតុផ្សំទាំងអស់បញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយតែមួយ។
២.លាបនៅលើផ្ទៃមុខរបស់អ្នកឲ្យសព្វកន្លែង ជាពិសេសតំបន់ដែលជាំ។
៣.ទុកចោលរយៈពេលប្រហែលជា ៣០នាទី ទើបលាងជម្រះដោយទឹកក្តៅឧណ្ឌៗ។
៤.អនុវត្តជារៀងល្ងាច មួយសប្តាហ៍៣ដង។

ប្រសិនបើស្បែករបស់អ្នកជាំ ហើយថែមទាំងមានខ្លាញ់ទៀត សូមដកប្រេងអូលីវ ចេញ ហើយប្រើតែធាតុផ្សំផ្សេងទៀតបានហើយ៕

ដកស្រង់ពី៖ boldsky

មតិយោបល់