វីតាមីន E ត្រូវបានគេចាត់ចូលជាប្រេងដ៏សំខាន់បំផុតក្នុងការជួយថែរក្សាសម្រស់ មិនថាតែ ស្បែក សក់ ឬភ្នែកឡើយ។ នេះក៏ដោយសារតែវាសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារពីការខូចខាតនៃកោសិកា។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍នៃសម្រស់ ៤យ៉ាង ដែលបានមកពីការប្រើប្រាស់ប្រេងវីតាមីន E ៖
១.រង្វង់ភ្នែកខ្មៅ
អ្នកគ្រាន់តែបន្តក់ប្រេងវីតាមីន E ពីរបីដំណក់ ហើយអនុវត្តវានៅលើតំបន់ដែលទទួលរងនូវផលប៉ះពាល់។ បន្ទាប់មកម៉ាស្សាថ្នមៗរយៈពេលពីរបីនាទី ដោយមិនចាំបាច់លាងសម្អាតចេញឡើយ។
២.បបូរមាត់ខ្មៅ
ងាយបំផុតក្នុងការដោះស្រាយបញ្ហាបបូរមាត់ខ្មៅ ដោយអ្នកគ្រាន់តែប្រើប្រេងវីតាមីន E ពីរបីដំណក់ លាបលើបបូរមាត់ រួចម៉ាសាឲ្យសព្វ។ បន្ទាប់មកទុកចោលពេញមួយយប់ ហើយមិនចាំបាច់លាងចេញឡើយ។
៣.ជួយឲ្យដៃទន់រលោង
សូមលាយប្រេងវីតាមីន E ពីរបីដំណក់ចូលទៅក្នុងប្រេងដូង ១ស្លាបព្រាបាយ រួចម៉ាស្សានៅលើដៃរបស់អ្នកឲ្យសព្វជាការស្រេច។
៤.ព្យាបាលបញ្ហាមុន
មុនជាបញ្ហាមួយដែលមនុស្សភាគច្រើនតែងតែជួបប្រទេះ ប៉ុន្តែសុំកុំព្រួយប្រសិនបើអាការស្រាលៗ ប្រេងវីតាមីន E អាចជួយបាន។ អ្នកគ្រាន់តែលាយប្រេងវីតាមីន E ពីរបីដំណក់ ជាមួយនឹងប្រេងដើមតែបួនប្រាំដំណក់ រួចអនុវត្តត្រង់កន្លែងដែលកើតមុន។ ទុកឲ្យប្រេងទាំងនេះធ្វើសកម្មភាពរយៈពេល ១៥នាទីសិន ទើបជូតសម្អាតដោយប្រើកន្សែងសើមជ្រលក់ទឹកក្តៅឧណ្ឌៗ។
ទោះជាយ៉ាងណា អ្នកត្រូវចាំថា គ្រប់វិធីទាំងប៉ុន្មាននៅខាងលើនេះ គួរតែប្រើប្រាស់ជារៀងរាល់ថ្ងៃ មុនពេលចូលគេង៕
មតិយោបល់