ជាទូទៅមនុស្សស្រីដែលឈានចូលវ័យចន្លោះពី ៤៥-៥៥ឆ្នាំ ប្រាកដជាឆ្លងកាត់ការអស់រដូវ ហើយក្នុងចំណោមមនុស្សស្រីមួយចំនួនអាចកើតមានអាការខុសប្លែក ដែលខ្លួនឯងមិនដែលធ្លាប់ជួបប្រទះសោះពីមុនមក។ អាការទាំងនោះ មើលទៅហាក់ដូចជាធ្ងន់ធរ ប៉ុន្តែគ្មានបញ្ហាអ្វីនោះទេចំពោះសុខភាព ព្រោះវាជាកត្តាប្រែប្រួលអ័រម៉ូនរបស់មនុស្សចាស់។ ខាងក្រោមនេះ គឺជាអាការ ៩យ៉ាងដែលមនុស្សស្រីកើតមាននៅពេលជិតអស់រដូវ ក៏ប៉ុន្តែអ្នកមិនចាំបាច់ព្រួយបារម្ភនោះឡើយ៖
-ហើមកន្លែងមួយចំនួន នៅលើរាងកាយ
-មានអារម្មណ៍ភ្ញាក់ៗ ពេលមានអ្នកណាម្នាក់ប៉ះ
-ឡើងទម្ងន់យ៉ាងឆាប់រហ័ស
-មានរោមចម្លែក ដុះនៅលើកន្លែង ដែលមិនធ្លាប់ដុះពីមុនមក
-មានអារម្មណ៍ថា ពិបាកគេងនៅពេលយប់
-អាចនឹងភ្លេចឈ្មោះនរណាម្នាក់ ក្នុងពេលដ៏ខ្លី ឬរកនឹកមិនឃើញ សូម្បីតែឈ្មោះខ្លួនឯង
-មានអារម្មណ៍ឆេវឆាវ ដូចក្មេងស្ទាវ
-បែកញើស ខុសធម្មតា
-ចូលចិត្តទទួលទាន តែរបស់ផ្អែមៗ៕
មតិយោបល់