ព័ត៌មានសុខភាព

អស្ចារ្យដល់ម្លឹង! ស្លឹកគ្រៃ ជាថ្នាំបន្ថយសម្ពាធឈាមពូកែសក្តិសិទ្ធ

ស្លឹកគ្រៃ គឺជារុក្ខជាតិមួយប្រភេទដែលគេនិយមប្រើប្រាស់សម្រាប់បន្ថែមនៅក្នុងអាហារផ្សេងៗ ដើម្បីកាត់បន្ថយក្លិនឆ្អាប ក៏ប៉ុន្តែមនុស្សជាច្រើនមិនបានដឹងថា វាជាឱសថដ៏មានឥទ្ធិពលអាចព្យាបាលជំងឺនោះឡើយ។ បើយោងតាមគេហទំព័រ rak sukapap បានចុះផ្សាយថា ស្លឹកគ្រៃ មានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ព្រមទាំងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដែលអាចកាត់បន្ថយសម្ពាធឈាមពូកែបំផុត។ ក្រៅពីនេះក្លិនក្រអូបនៃស្លឹកគ្រៃ អាចជួយបំបាត់អាការឈឺក្បាល ដែលបណ្តោលមកពីភាពតានតឹងផងដែរ។

របៀបប្រើស្លឹកគ្រៃដើម្បីកាត់បន្ថយសម្ពាធឈាម
១.កាត់ស្លឹកគ្រៃ ២ទៅ៣គល់ លាងទឹកឲ្យស្អាត រួចហាន់ជាចំណិតខ្លីៗ។
២.យកស្លឹកគ្រៃទៅដាក់ក្នុងទឹកចំនួន១លីត្រ ដាំឲ្យពុះ១៥នាទីទើបលើកចុះ។
៣.នៅពេលត្រជាក់ អ្នកត្រូវទទួលទានម្តង១ពែង រាល់មុនពេលញ៉ាំអាហារទាំង៣ពេល។

ប្រសិនបើអ្នកមិនសូវចូលចិត្តរសជាតិរបស់វាទេ រាល់ពេលទទួលទានអ្នកអាចបន្ថែមទឹកឃ្មុំ បន្តិច ដើម្បីងាយស្រួលក្នុងការលេប៕

មតិយោបល់