ជំងឺឬសដូងបាត កើតឡើងនៅពេលសរសៃក្នុងរន្ធគូថ មានការរលាក និងហើម ហើយបណ្តាលឲ្យមានការឈឺចាប់ពេលបត់ជើងធំម្តងៗ។ ដូច្នេះហើយ អ្នកគួរស្វែងយល់ពីមូលហេតុទាំង៦យ៉ាងនេះ ដើម្បីការពារកុំឲ្យជំងឺឬសដូងបាត។
១.ការលើកវត្ថុធ្ងន់
ការប្រឹងលើករបស់របរ ដែលមានទម្ងន់ធ្ងន់ បានដាក់សំពាធលើរាងកាយរបស់មនុស្សយ៉ាងខ្លាំង ដែលធ្វើឲ្យសរសៃក្នុងខ្លួនប្រឈមនឹងគ្រោះថា្នក់ ជាពិសេសដាច់សរសៃរន្ធគូថ។
២.ហាត់ប្រាណហួសកម្រិត
ការខំហាត់ប្រាណ ដល់ថ្នាក់ហួសកម្រិតដោយប្រើជើង ក៏អាចបណ្តាលឲ្យអ្នកកើតជំងឺឬសដូងបាតដែរ ព្រោះវាធ្វើឲ្យសរសៃឈាមនៅតំបន់ខាងក្រោម ត្រូវធ្វើការធ្ងន់ខុសធម្មតា។
៣.អង្គុយបត់ជើងយូរពេក
ការចំណាយពេលអង្គុយបត់ជើង លើបង្គន់យូរពេក ក៏បណ្តាលឲ្យអ្នកកើតជំងឺឬសដូងបាតដូចគ្នាដែរ ព្រោះវាធ្វើឲ្យសរសៃរន្ធគូថទទួលរងនូវការរលាក។
៤.ឧស្សាហ៍ទល់លាមក
ប្រសិនបើអ្នកទទួលទាន សាច់ច្រើនជាងបន្លែ ឬអាហារសម្បូរជាតិខ្លាញ់ជាប្រចាំ នឹងធ្វើឲ្យលាមករបស់អ្នករឹង ហើយមានបញ្ហាទល់លាមក។ ទម្លាប់បែបនេះយូរៗទៅ លោកអ្នកនឹងក្លាយទៅជាជនរងគ្រោះដោយសារតែជំងឺឬសដូងបាត។
៥.ស្ត្រីមានផ្ទៃពោះ
កត្តាធម្មជាតិមួយដែលអាចបណ្តាលឲ្យស្រ្តីកើតមានជំងឺឬសដូងបាត គឺពេលស្ត្រីមានផ្ទៃពោះ ព្រោះកូនក្នុងផ្ទៃបានធ្វើឲ្យសរសៃឈាមក្នុងខ្លួនស្រ្តីរងសំពាធយ៉ាងខ្លាំង ជាពិសេសសរសៃនៅតំបន់ស្បូន។
៦.ទម្លាប់រស់នៅអសកម្ម
ការហាត់ប្រាណមិនទៀតទាន់ បានធ្វើឲ្យចលនាពោះវៀនធ្វើដំណើរការមិនប្រក្រតី បង្កបញ្ហាដល់ការរំលាយអាហារ ហើយអាចឈានដល់ជំងឺឬសដូងបាត៕
មតិយោបល់