ព័ត៌មានបច្ចេកវិទ្យា

វិធីចែកចាយរូបថតដោយស្វ័យប្រវត្តិទៅកាន់ iPhone/iPad តាមរយៈ Photo Stream​

ប្រិយមិត្តមួយចំនួនប្រហែលជាមើលរំលងមុខងារ Photo Stream ដែលមានស្រាប់នៅលើប្រព័ន្ធ iOS ហើយ។ មុខងារពិសេសនេះ ត្រូវបានភ្ជាប់មកជាមួយសេវា​ iCloud របស់ក្រុមហ៊ុន Apple ហើយវាមានសមត្ថភាពបញ្ជូនរូបថតភ្លាមៗដោយស្វ័យប្រវត្តិ ពីរវាងឧបករណ៍ iOS Devices ទាំងឡាយណាដែលប្រើប្រាស់គណនី iCloud រួមគ្នា។

ឧទាហរណ៍ ៖ ប្រិយមិត្តថតរូបនៅលើ iPhone មួយ ក្រោយមករូបថតនោះក៏បានលោតចូលទៅក្នុង iPhone ផ្សេងមួយទៀតដោយស្វ័យប្រវត្តិ តាមរយៈមុខងារ Photo Stream នៅពេលដែលវាបើកដំណើរការ ដោយ iPhone ទាំងពីរត្រូវប្រើប្រាស់គណនី iCloud ឈ្មោះដូចគ្នា។

តម្រូវការអនុវត្តន៍

  • iOS Devices (iPhone, iPad, & iPod Touch) ត្រូវប្រើគណនី iCloud តែមួយ
  • iOS Devices ទាំងអស់ ត្រូវភ្ជាប់អ៊ិនធើណែតតាមប្រព័ន្ធ Wi-Fi ឬ 3G/4G
  • iOS Devices នីមួយៗ ត្រូវបើកមុខងារ Photo Stream

វិធីបើកមុខងារ Photo Stream

១ – ជាដំបូង សូមបើកកម្មវិធី Settings ដែលស្ថិតនៅលើផ្ទាំងកម្មវិធី

២ – ចុចលើពាក្យថា Photos & Camera

៣ – ទាញកុងតាក់បើកមុខងារ Upload to My Photo Stream ជាការស្រេច។

បញ្ជាក់៖ រូបថតដែលបញ្ជូនចូលទៅឧបករណ៍ផ្សេងៗតាមមុខងារ Photo Stream នេះ មានចំនួនកំណត់ត្រឹមតែ ១,០០០ សន្លឹក ឬរូបដែលថតអំឡុង ៣០ ថ្ងៃចុងក្រោយប៉ុណ្ណោះ ហើយរូបអស់ទាំងនោះ អាចរក្សាទុក្ខក្នុងកម្មវិធី Photos ស្ថិតក្នុងមឺនុយ Shared ដាច់ដោយឡែកពីមឺនុយ Albums៕

 

ចុចអានអត្ថបទទាក់ទង

 

មតិយោបល់