មនុស្សភាគច្រើនទាំងចាស់ទាំងក្មេង ហើយសូម្បីតែទារក ក៏ប្រហែលជាត្រូវឱពុកម្តាយទម្លាប់សម្អាតត្រចៀក ឬត្បាលត្រចៀកឲ្យដែរ។ តាមពិតអាចម៍ត្រចៀក ត្រូវបានបញ្ចេញ ដោយក្រពេញក្នុងត្រចៀក ដើម្បីជារបាំងការពារការសុខភាពត្រចៀក។ សារធាតុពណ៌លឿងនេះ ដើរតួនាទីជាប្រេងម៉ាស៊ីន លាងសម្អាតរន្ធត្រចៀកពីធូលីដី និងជាតិពុលផ្សេងៗ។
ដូច្នេះហើយលោកមិនចាំបាច់ ត្បាលត្រចៀក ឬខ្វាអាចម៍ត្រចៀកនោះទេ ព្រោះដំណើរការរបស់ត្រចៀក អាចគ្រប់គ្រងការផលិតអាចម៍ត្រចៀកទៅតាមធម្មជាតិ។ ប៉ុន្តែមានពេលខ្លះ ដំណើរការធម្មជាតិនេះក៏មានបញ្ហាផងដែរ នៅពេលអាចម៍ត្រូវបានផលិតក្នុងចំនួនច្រើនហួសកម្រិត អាចបង្កឲ្យអ្នកមានអាការ ពិបាកស្តាប់សម្លេង រមាស់ ឬហឹងត្រចៀក។ បើមានអាការដូចខាងលើ សូមលោកអ្នកទៅរកគ្រូពេទ្យជំនាញខាងត្រចៀក ដើម្បីព្យាបាល ហើយកុំព្យាយាមខ្វាដោយខ្លួនឯងឲ្យសោះ៕
មតិយោបល់