ព័ត៌មានជាតិ

២ខណ្ឌ ក្នុងក្រុងភ្នំពេញ ត្រូវដាច់ភ្លើងរហូតដល់ថ្ងៃត្រង់

ភ្នំពេញ: យោងតាមទំព័រហ្វេសប៊ុករបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ ឲ្យដឹងថា កាដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី1(GS1-F7A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ (1)ផ្លូវមាត់ទន្លេ ផ្លូវជាតិលេខ6A ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប (2)សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មូលហេតុ ដោយសារមានកំហូចកាបខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ក្រោមដី។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង០១ថ្ងៃត្រង់។ សូមអរគុណ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕

 

 

មតិយោបល់