ព័ត៌មានជាតិ

សមត្ថកិច្ច ចុះឃាត់ខ្លួនជនជាតិវៀតណាមជិត២០នាក់

ភ្នំពេញៈ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧ ក្រុមប្រតិបត្តិការ ចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យតាមបណ្តាសិប្បកម្មឈើ ស្ថិតនៅភូមិ៧ ក្រុម៧ ផ្លូវលេខ៩៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជាលិទ្ធផលសមត្ថកិច្ចបានពិនិត្យឃើញមានជនបរទេសចំនួន១៨ នាក់ ក្នុងនោះមានស្រី២នាក់ ជាជនជាតិវៀតណាម គ្មានឯកសារត្រឹមត្រូវបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។

ដូច្នេះហើយជនជាតិវៀតណាមទាំង ១៨នាក់ខាងលើ ត្រូវាបនសមត្ថកិច្ចនាំខ្លួនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្តទៀត៕

https://youtu.be/lJyU8mx_zE8

មតិយោបល់