ព័ត៌មានសុខភាព

កំហុស៤យ៉ាងនៅពេលចូលគេង ធ្វើឲ្យអ្នកឡើងទម្ងន់មិនឈប់

ការឡើងទម្ងន់ អាចបង្កឲ្យមានផលវិបាកជាច្រើនដល់សុខភាព ក៏ប៉ុន្តែអ្នកដឹងទេថា តើមានកត្តាអ្វីខ្លះដែលនាំឲ្យឡើងទម្ងន់? ក្រុមអ្នកជំនាញបានរកឃើញកំហុសជាច្រើន ដែលមនុស្សធ្វើរាល់ថ្ងៃមុនពេលចូលគេង អាចធ្វើឲ្យពួកគេឡើងទម្ងន់ដោយមិនដឹងខ្លួន ហេតុនេះដើម្បីគេងឲ្យបានលក់ស្រួល និងជៀសផុតពីការឡើងទម្ងន់ អ្នកគួរជៀសវាងរឿងមួយចំនួននៅពេលចូលគេង។

១.បរិភោគអាហារនៅពេលយប់
ទម្លាប់ទទួលទានអាហារពេលយប់ មិនមែនជារឿងល្អសម្រាប់សុខភាពនោះទេ បើយោងតាមការសិក្សាមួយដោយអ្នកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Pennsylvania School of Medicine បានរំឮកថា ការទទួលទានអាហារយប់ពេក អាចនាំឲ្យឡើងទម្ងន់។

លើសពីនេះទៅទៀត វាអាចបង្កើនកូលេស្តេរ៉ុល កម្រិតអាំងស៊ុយលីន និងប៉ះពាល់ដល់អ័រម៉ូនរបស់រាងកាយ។ ហេតុនេះអ្នកត្រូវដឹងថា ប្រសិនបើកាឡូរីកើនឡើងច្រើនជាងការរំលាយ ទម្ងន់នឹងឡើងជារៀងរហូត។

២.ផឹកកាហ្វេនៅពេលយប់
ប្រសិនបើអ្នកទទួលទានភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីន ដូចជាកាហ្វេ ប្រហែលជា ៦ម៉ោងមុនពេលចូលគេង វាអាចបណ្តោលឲ្យមានបញ្ហាសុខភាពជាច្រើន។ ការស្រាវជ្រាវបានបង្ហាញថា ការផឹកកាហ្វេនៅពេលយប់ មិនត្រឹមតែមានផលប៉ះពាល់ដល់ការគេងនោះទេ វាក៏អាចអ្នកជួបហានិភ័យនៃការឡើងទម្ងន់ផងដែរ។

៣.ខ្ជិលធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណមានតួនាទីសំខាន់បំផុតក្នុងការសម្រកទម្ងន់ បង្កើនការរំលាយអាហារ និងដុតបំផ្លាញកាឡូរី។ ក៏ប៉ុន្តែប្រសិនបើអ្នកមិនបានធ្វើលំហាត់ប្រាណនៅពេលល្ងាចវិញ កាឡូរីនៅក្នុងរាងកាយនឹងកើនឡើងបន្តិចម្តងៗ ដែលធ្វើឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួន។

៤.ប្រើឧបករណ៍អេឡិចត្រូវនិកនៅពេលល្ងាច
ការស្រាវជ្រាវជាច្រើនបានរកឃើញថា ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ដែលបញ្ចេញពណ៌បៃតង មុនពេលចូលគេង អាចមានបញ្ហាទាក់ទងទៅនឹងការគេង និងការឡើងទម្ងន់។ ជាពិសេស មុនពេលចូលគេងមួយទៅពីរម៉ោង អ្នកគួរតែជៀសវាងប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកទាំងឡាយ រួមទាំងទូរស័ព្ទដៃផងដែរ៕

ដកស្រង់ពី៖ soha

មតិយោបល់