ដើម្បីឲ្យរាងកាយមានសុខភាពល្អ អ្នកត្រូវទទួលទានអាហារ ឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ ក៏ប៉ុន្តែ ប្រសិនបើអាហារ ឬភេសជ្ជៈ ទាំងនោះមានជាតិពុលច្រើនពេក តម្រងនោមរបស់អ្នកច្បាស់ជាធ្វើការហួសកម្លាំង ហើយយូរៗទៅអាចបង្កឲ្យមានក្រួសក្នុងតម្រងនោម។
បើយោងតាមគេហទំព័រ Boldsky បានបង្ហាញថា មានផ្លែឈើ ៤មុខ អាចជួយបណ្តេញជាតិពុលចេញពីរាងកាយ ហើយអាចការពារមិនឲ្យមានជំងឺក្រួសក្នុងតម្រងនោមថែមទៀត។
ផ្លែចេកៈ ចេកជាផ្លែឈើសម្បូរទៅដោយសារធាតុចិញ្ចឹម និងប៉ូតាស្យូម ដែលអាចជួយការពារតម្រងនោមឲ្យមានសុខភាពល្អ។
ផ្លែល្ហុងៈ ល្ហុងត្រូវបានគេប្រើប្រាស់ធ្វើជាឱសថសម្រាប់ការពារជំងឺត្រងនោមតាំងពីសម័យបុរាណមកម្ល៉េះ។ ដូច្នេះ អ្នកអាចបរិភោគល្ហុងទុំទាំងនៅស្រស់ៗ ឬល្ហុងខ្ចីធ្វើជាអាហារក៏បានដែរ។
ផ្លែប៉ោមៈ នៅក្នុងផ្លែប៉ោម ១ផ្លែ មានផ្ទុកសារធាតុប៉ូតាស្យូម ១៥៨មីលីក្រាម ផូស្វ័រ១០មីលីក្រាម រួមទាំងសូដ្យូមដែលត្រូវបានគេចាត់ទុកថា ជាសារធាតុដ៏ពិសេសបំផុតសម្រាប់ការពារបញ្ហាតម្រងនោម។ មូលហេតុនេះហើយ អ្នកគួរតែទទួលទានផ្លែប៉ោមមួយថ្ងៃ ឲ្យបាន១ផ្លែ។
ផ្លែឪឡឹកៈ ផ្លែឈើមួយប្រភេទនេះ ដែលអាចជួយលាងសម្អាតតម្រងនោម រួមទាំងសារធាតុពុលនៅក្នុងរាងកាយ តាមរយៈសារធាតុរាវរបស់វា។ មូលហេតុនេះហើយ ទើបឪឡឹកត្រូវបានគេទទួលស្គាល់ថា ពិតជាមានសមត្ថភាពការពារតម្រងនោមឲ្យមានសុខភាពល្អជារៀងរហូត៕
មតិយោបល់