បញ្ហាស្នាមអុជខ្មៅ និងមុខកើតមុន គឺជាបញ្ហាមួយដែលធ្វើឲ្យសុភាពនារីទាំងឡាយមិនសប្បាយចិត្តជាខ្លាំង ហើយចង់តែកម្ចាត់ចោលភ្លាមៗនោះទេ។ តើមានវិធីអ្វី ដែលអាចជួយឲ្យផ្ទៃមុខរបស់សុភាពនារីប្រែជាស្រស់ស្អាតដូចដើមវិញបានទៅ? កុំទាន់អស់សង្ឈឹម បញ្ហាសម្រស់មួយនេះអាចដោះស្រាយបាន ហើយអ្នកមិនចាំបាច់ចំណាយប្រាក់ច្រើននោះឡើយ។
ធាតុផ្សំ៖
– ដំឡូងបារំាងធំលម្ម ១មើម
– ក្រូចឆ្មា ១ចំហៀង
ការអនុវត្ត៖
– យកដំឡូងបារាំងចិតចេញ រួចហាន់ជាបំបែកឲ្យតូចៗ។
– ដាក់ដំឡូងចូលក្នុងម៉ាស៊ីនក្រឡុក ហើយក្រឡុកឲ្យក្លាយជាល្បាយ។
– ច្រោះយកទឹកដាក់ក្នុងចានមួយ រួចច្របាច់ក្រូចឆ្មាចូលតាមក្រោយ ហើយកូរឲ្យរលាយចូលគ្នា។
– បន្ទាប់មក អ្នកត្រូវយកសំឡីមកជ្រលក់ចូលក្នុងល្បាយនេះ រួចយកទៅបិតនៅលើផ្ទៃមុខ ជាពិសេសតំបន់ដែលទទួលរងនូវផលប៉ះពាល់។
– ទុកឲ្យល្បាយធ្វើសកម្មភាព១០នាទី ប្រសិនបើវាស្ងួតហើយ ត្រូវបេះសំឡីចេញ រួចលាងជម្រះជាមួយទឹកធម្មតា។
– អ្នកត្រូវធ្វើព្យាយាមអនុវត្តមួយថ្ងៃពីរដង គឺពេលព្រឹក និងពេលល្ងាច ហើយក្នុងរយៈពេលមួយសប្តាហ៍នឹងឃើលទ្ធផលបណ្តើរៗ។
ចំពោះអ្នកដែលមានស្ថានភាពស្រាលៗ អាចឆាប់ទទួលបានផលបំផុត ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហាច្រើន អាចត្រូវចំណាយពេលយូរបន្តិច៕
មតិយោបល់