ព័ត៌មានសុខភាព

ពេលឃើញសញ្ញាទាំងនេះហើយកុំបណ្តោយ បើចង់រស់បានយូរ

ថ្លើម មានតួនាទីយ៉ាងសំខាន់ក្នុងការសម្អាតជាតិពុលចេញពីរាងកាយ តែបើថ្លើមមានបញ្ហា ជាតិពុលទាំងនោះនឹងកើនឡើងកាន់តែច្រើនទៅៗ ធ្វើឲ្យសុខភាពរបស់អ្នកទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង។ ជាពិសេស ប្រសិនបើអ្នកឃើញរោគសញ្ញាទាំងអស់នេះហើយ នៅតែបណ្តោយទៀត អ្នកច្បាស់ជាថែជីវិតមិនគង់វង្សឡើយ។

ខាងក្រោមនេះ គឺជារោគសញ្ញាមួយចំនួនដែលអ្នកគួរតែប្រុងប្រយត្ន៖

ចុកពោះ
ប្រសិនបើអាការចុកពោះឧស្សាហ៍កើតមានញឹកញាប់ ហើយហើមផ្នែកក្រោមឆ្អឹងជំនីខាងស្តាំ គឺជាសញ្ញាព្រមានថា ថ្លើមរបស់អ្នកកំពុងតែមានបញ្ហាធ្ងន់ធ្ងរ ដែលត្រូវការព្យាបាលជាបន្ទាន់។

ភ្នែក និងស្បែកឡើងលឿង
នៅពេលដែលថ្លើម របស់អ្នកកំពុងមានបញ្ហា ស្បែក និងភ្នែក ប្រែទៅជាពណ៌លឿង ព្រោះថ្លើមមិនអាចគ្រប់គ្រងសារធាតុពណ៌លឿង ដែលគេហៅថា បីលីរូបីន(bilirubin )បាននោះទេ ទើបធ្វើឲ្យវាមានឪកាសជ្រៀតចូលទៅក្នុងកោសិកាឈាម។

ឈឺសន្លាក់
បញ្ហាឈឺសន្លាក់ ក្អួតចង្អោរ អស់កម្លាំងដោយគ្មានមូលហេតុ ក៏ជារោគសញ្ញានៃជំងឺថ្លើមដែរ។ អាការៈបែបនេះ កើតឡើងដោយសារតែថ្លើមមានបញ្ហារលាក ទើបធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះអន់ខ្សោយ។

ឧស្សហ៍ភ្លេចភ្លាំង
ជំងឺថ្លើម ក៏អាចធ្វើឲ្យការចងចាំ របស់អ្នកមានបញ្ហាផងដែរ ព្រោះវាបានបង្កើនជាតិទង់ដែងក្នុងឈាម និងខួរក្បាល៕

មតិយោបល់