ប្រយ័ត្ន! អ្នកជំងឺគ្រុនឈាមហាមកោសខ្យល់ឲ្យសោះ

ការកោសខ្យល់ គឺជាវិធីបែបប្រពៃណីបុរាណមួយប្រភេទ ដែលប្រជាជននៅតាមជនបទចូលចិត្តប្រើប្រាស់ ពេលដែលពួកគេមានអាការមិនស្រួលខ្លួន។

ការកោសខ្យល់ ពិតជាមានប្រសិទ្ធភាពអាចជួយបន្ធូរបន្ថយបញ្ហាផ្តាសាយ និងគ្រុន ក៏ពិតមែន ក៏ប៉ុន្តែវាត្រូវបានក្រុមគ្រូពេទ្យហាមចំពោះ អ្នកជំងឺគ្រុនឈាម។

ការកោសខ្យល់ក្នុងអំឡុងពេលកើតជំងឺគ្រុនឈាម អាចបង្កើនលំហូរឈាមនៅក្រោមស្បែកកាន់តែច្រើន ធ្វើឲ្យប្លាកែតថយចុះ សរសៃឈាមរីកធំ និងបែកគ្រាប់ឈាម។ លើសពីនេះទៅទៀត អ្នកជំងឺគ្រុនឈាម គួរតែជៀសវាងធ្វើការព្យាបាលនៅផ្ទះដោយខ្លួនឯង ឬប្រើប្រាស់ថ្នាំ អាស្ពីរីន ដោយសារតែលទ្ធភាពនៃលំហូរឈាមកាន់តែធ្ងន់ធ្ងរ។

ក្រុមគ្រូពេទ្យបានកត់សម្គាល់ផងដែរថា ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ នៃការឆ្លងជំងឺនេះ អ្នកជំងឺមានអាការគ្រុនក្តៅខ្លាំងឡើងៗ ហើយប្រសិនបើអ្នកជំងឺមានការឈាមហូរតាមច្រុះ រន្ធញើស គឺជាពេលវេលាដ៏មានគ្រោះថ្នាក់ខ្លាំងបំផុត។

អាស្រ័យហេតុនេះ ប្រសិនបើអ្នក ឬកុមារតូចៗមានអាការក្តៅខ្លួនពីរបីថ្ងៃមិនព្រមបាត់ ត្រូវប្រញាប់បញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាម ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ និងធ្វើការព្យាបាលទាន់ពេលវេលា៕

ប្រភព៖ soha

មតិយោបល់