ព័ត៌មានសុខភាព

ស្វែងយល់ពីរោគសញ្ញាព្រមាន ដែលស្ត្រីមានផ្ទៃពោះគួរប្រយ័ត្ន!

ការមានផ្ទៃពោះ គឺជាដំណាក់កាលមួយដែលទាមទារឲ្យស្ត្រីត្រូវថ្នមខ្លួនបំផុតទាំងសកម្មភាពរស់នៅប្រចាំថ្ងៃ និងការហូបចុក ដើម្បីជៀសវាងផលប៉ះពាល់ផ្សេងៗមកលើទារក។ ប៉ុន្តែទន្ទឹមនឹងនេះផងដែរ ស្ត្រីមានផ្ទៃពោះត្រូវក៏យកចិត្តចំពោះរោគសញ្ញាព្រមានមួយចំនួនផងដែរ បើមិនដូច្នោះទេ អ្នក និងកូនអាចជួបហានិភ័យធ្ងន់ធ្ងរ ប្រសិនបើទៅពេទ្យមិនទាន់ពេលវេលានោះទេ។ ខាងក្រោមនេះ គឺជារោគសញ្ញាព្រមាន ដែលដាស់តឿនឲ្យអ្នកប្រញាប់ទៅជួបគ្រូពេទ្យភ្លាមៗ៖

១.ហូរឈាមចេញពីប្រដាប់បន្តពូជ ដូចជាពេលមករដូវ ឬគ្មានការឈឺចាប់។
២.មានការកើតឡើងភ្លាមៗនៃការហើមមុខ ក ដៃឬជើង។
៣.ឈឺក្បាលជាប់រហូត ឬឈឺម្តងម្កាលអាក្រក់ខ្លាំង។
៤.ភ្នែកមានសភាពព្រិល ឬមើលមិនសូវច្បាស់។
៥.នោមតិចជាងពេលធម្មតា។
៦.មានការឈឺចាប់ ឬក្រហាយពេលកំពុងនោម។
៧.គ្រុនញាក់ ក្តៅខ្លួន ឬមានអារម្មណ៍ឈឺ។
៧.ឈឺពោះភ្លាមៗ ឬឈឺពោះជាប់រហូត។
៨.ហើម ឬរបួសក្បាលពោះផ្នែកខាងក្រោមដោយគ្មានការឈឺចាប់។
៩.ហូរទឹកចេញពីប្រដាប់បន្តពូជ។
១០.ទារកក្នុងផ្ទៃមានចលនាតិចជាងមុន ឬមានចលនាច្រើនជាង ៤ម៉ោង។

ប្រសិនមានករណីណាមួយកើតមានឡើងចំពោះរូបអ្នក ដូចដែលបានបង្ហាញខាងលើនេះគួរប្រញាប់ទៅជួបជាមួយគ្រូពេទ្យភ្លាម ព្រោះវាជាសញ្ញាមិនប្រក្រតីអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ៕

ប្រភព៖ pregnancyvideo

មតិយោបល់