នៅពេលឃើញឈាមហូរចេញពីផ្នែកណាមួយនៃរាងកាយដូចជាច្រមុះ អញ្ចាញធ្មេញ លាមក ឬទឹកនោម… មនុស្សភាគច្រើនតែងតែមានការបណ្តែតបណ្តោល ព្រោះយល់ថាគ្មានអ្វីកើតឡើងធ្ងន់ធ្ងរឡើយ។ ក៏ប៉ុន្តែប្រសិនបើការហូរឈាមចេញពីផ្នែកទាំងនោះញឹកញាប់ វាមិនមែនជារឿងធម្មតាដូចអ្វីដែលអ្នកគិតឡើយ ករណីមួយចំនួនអាចបណ្តោលមកពីជំងឺកំពុងតែរីករាលដាលនៅក្នុងរាងកាយ។
ហូរឈាមតាមជើងធ្មេញ
ការហូរឈាមតាមជើងធ្មេញអាចបណ្តោលមកពីបញ្ហាសុខភាពមួយចំនួនដូចជា កង្វះវីតាមីន C កង្វះអាហារូបត្ថម្ភ កើតជំងឺមហារីកឈាម និងទឹកនោមផ្អែមជាដើម។ ដូច្នេះ ប្រសិនបើអ្នកកើតមានបញ្ហាហូរឈាមតាមជើងធ្មេញជាញឹកញាប់ គួរតែប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ។
ហូរឈាមប្រដាប់បន្តពូជ
ការហូរឈាមនៅក្នុងប្រដាប់បន្តពូជ ជាទូទៅកើតឡើងនៅសម្រាលកូនហើយ ឬពេលដែលអស់រដូវ។ ក៏ប៉ុន្តែជួនកាលវាអាចបណ្តោលមកពីការឆ្លងមេរោគផ្សិត ឬជំងឺផ្សេងៗដូចជា មហារីកស្បូន មហារីកពោះវៀនធំ ដុំសាច់នៅក្នុងក្រពេញអូវែ…។
ហូរឈាមតាមលាមក
ការបន្ទោរបង់ មានឈាមហូរមកជាមួយ អាចបណ្តោលមកពីជំងឺឬសដូងបាត ជំងឺរលាកពោះវៀនធំ និងរលាករន្ធគូថ…។ ក្នុងលក្ខខណ្ឌបែបនេះ អ្នកត្រូវទៅជួបគ្រូពេទ្យភ្លាមៗ ដើម្បីពិនិត្យឲ្យដឹងពីមូលហេតុច្បាស់លាស់ ព្រមទាំងធ្វើការព្យាបាលឲ្យបានទាន់ពេល។
ហូរតាមតាមតម្រងនោម
ការហូរឈាមតាមតម្រងនោម គឺជារោគសញ្ញាទូទៅនៃជំងឺរលាកប្លោកនោម ឬឆ្លងមេរោគបាក់តេរី។ ទោះបីជាយ៉ាងណាក៏ដោយ ជំងឺនេះច្រើនតែកើតឡើងចំពោះបុរសច្រើនជាងស្ត្រី ដូច្នេះនៅពេលអ្នករកឃើញរោគសញ្ញាបែបនេះ គួរតែកុំព្រងើយឲ្យសោះ។
ហូរឈាមតាមច្រមុះ
ការហូរឈាមតាមច្រមុះ អ្នកអាចប្រឈមនឹងជំងឺមហារីកបំពង់ក មហារីកច្រមុះ រលាកច្រមុះ ឬការឆ្លងមេរោគច្រមុះ។ ប៉ុន្តែករណីជាច្រើនការហូរឈាមតាមច្រមុះអាចមានសភាពស្រាល ដូច្នេះអ្នកគួរតែយកចិត្តទុកដាក់ចំពោះការទទួលទានអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែ ដើម្បីកាត់បន្ថយស្ថានភាពបែបនេះ៕
ដកស្រង់ពី៖ soha
មតិយោបល់