ព័ត៌មានសុខភាព

ប្រយ័ត្ន! កុំប៉ះពាល់ខ្ញីឲ្យសោះ ប្រសិនបើអ្នកស្ថិតក្នុងលក្ខខណ្ឌ៦យ៉ាងនេះ

ខ្ញី ត្រូវបានគេទទួលស្គាល់ពេញពិភពលោកថា ជាឱសថដ៏ល្អបំផុតសម្រាប់សុខភាព ហើយអាចព្យាបាលជំងឺច្រើនមុខ។ ប៉ុន្តែទន្ទឹមនឹងផ្តល់គុណសម្បត្តិបែបនេះ ខ្ញីក៏ផ្តល់គុណវិបត្តិមកវិញដែរ ប្រសិនបើអ្នកប្រើប្រាស់មិនបានត្រឹមត្រូវ។ បើយោងតាមគេហទំព័រ pinoyhealthguide បានបង្ហាញថា អ្នកមិនគួរប្រើប្រាស់ខ្ញី តាមតែអំពើចិត្តនោះទេ ជាពិសេសចំពោះមនុស្សដែលមានបញ្ហាសុខភាពដូចខាងក្រោមៈ

១.អ្នកកំពុងតែប្រើប្រាស់ថ្នាំពេទ្យ
ការទទួលទានខ្ញី នៅក្នុងពេលប្រើប្រាស់ថ្នាំសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម និងសម្ពាធឈាមខ្ពស់ មិនត្រឹមតែអាចកាត់បន្ថយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកាន់តែធ្ងន់ធ្ងរថែមទៀត។

២.អ្នកដែលមានទម្ងន់ស្រាលខ្លាំង
ខ្ញី គឺជាអ្នកដុតបំផ្លាញ់ជាតិខ្លាញ់ ដែលអាចបណ្តោលឲ្យស្រកទម្ងន់ ជ្រុះសក់ វដ្តរដូវមិនទៀង និងខ្សោយសាច់ដុំ។ ហេតុនេះ អ្នកដែលស្គមខ្លាំងគួរតែជៀសវាងការប្រើប្រាស់ខ្ញី និងផលិតផលដែលធ្វើពីខ្ញី ប្រសិនបើចង់ឡើងទម្ងន់។

៣.អ្នកមានផ្ទៃពោះ
ខ្ញី មានផ្ទុកសារធាតុរំញោចដែលអាចបណ្តោលឲ្យមានការកន្ត្រាក់នៃស្បូន ហើយសម្រាលកូនមុនពេលកំណត់។ ទោះជាយ៉ាងណា អ្នកអាចប្រើប្រាស់ខ្ញី ក្នុងកម្រិតតិចតួច ព្រោះវាអាចកាត់បន្ថយការឈឺចាប់ ឬចាញ់កូននៅពេលព្រឹក។

៤.ប្រសិនបើអ្នកគ្រោងនឹងធ្វើការវះកាត់
សូមជៀសវាងប្រើប្រាស់ខ្ញីក្នុងរយៈពេល ២សប្តាហ៍មុនពេលវះកាត់ ព្រោះវាអាចនាំឲ្យឈាមហូរកាន់តែច្រើន។

៥.អ្នកមានក្រួសក្នុងថង់ប្រមាត់
ខ្ញី អាចជួយលើកកម្ពស់ដល់ការផលិតទឹកប្រមាត់កាន់តែច្រើន ដូច្នេះវាអាចធ្វើឲ្យអ្នកដែលមានក្រួសក្នុងថង់ប្រមាត់មានបញ្ហាកាន់តែខ្លាំងឡើង។

៦.អ្នកមានជំងឺអេដស៍
ខ្ញី មានប្រសិទ្ធភាពធ្វើឲ្យប្រសើរឡើងនូវលំហូរឈាម និងចលនាឈាមរត់។ ក៏ប៉ុន្តែប្រសិនបើអ្នកជំងឺអេដស៍ទទួលទាន វាអាចប្រឆាំងនឹងឥទ្ធិពលនៃថ្នាំ ដែលអាចមានការហូរឈាមរហូតដល់ស្លាប់បាន៕

មតិយោបល់