បើទោះបីជាអ្នកសិល្បៈជំនាន់ក្រោយមែនពិត ប៉ុន្តែអៀន ចន្ទ្រា ចូលក្នុងពិភពកម្សាន្តបានតែ ៧ខែសោះ អាចថតខ្សែភាពយន្តរហូតដល់ទៅ ៥ខ្សែភាពយន្ត ខណៈដែលនាងអះអាងថា មិនទាន់បានដើរតួឯកណាមួយឡើយ ក្នុងចំណោមភាពយន្ត ដែលខ្លួនសម្តែង។
មានកំណើត កើតលើទឹកដីបន្ទាយមានជ័យ ប៉ុន្តែមករស់នៅបាត់ដំបង តារាសម្តែង អៀន ចន្ទ្រា វ័យ ២៥ឆ្នាំ បានហក់លោតចូលសិល្បៈដំបូង នៅពាក់កណ្តាលឆ្នាំ២០១៦ និងមានឱកាសសម្តែងរឿងជាច្រើន បន្ទាប់ពីខ្លួន និងប្អូនប្រុស បានបង្ហាញសមត្ថភាព ជាច្រើន ដោយផលិតវីដេអូចម្រៀង បង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួននោះ ។
តារាសម្តែង អៀន ចន្ទ្រា បានបញ្ជាក់ប្រាប់ Post Komsan ក៏ដូចជា Post News Media ឲ្យដឹងថា ភាពយន្តចំនួន ៥ ដែលខ្លួនបានសម្តែងនោះ មាន រឿង «ភក្តីស្នេហ៍ទ្វេរភព» រឿង«លត់ដែកថែប» រឿង«កែវភ្នែក» រឿង«ជំនួញអាគម» និងរឿង«ភូមិខ្ញុំក្រមុំឆ្នាស់» ។
តារាស្រីខាងលើបានបន្តថា សម្រាប់ខ្សែភាពយន្តទាំងនោះ ខ្លួនមិនទាន់បានតំណែងជាតួឯកនៅឡើយនោះទេ ដោយត្រឹមតែជាតួរាយរង តែប៉ុណ្ណោះ ហើយក្រៅពីនេះគឺថតខារ៉ាអូខេ ឲ្យផលិតកម្មហង្សមាស ជាដើម៕
មតិយោបល់