គ្រួសក្នុងតម្រងនោម អាចបណ្តោលឲ្យអ្នកជំងឺមានការឈឺចាប់ស្ទើរតែទ្រាំមិនបាន ប្រសិនបើវាធ្វើទុកម្តងៗ។ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ជាទូទៅជំងឺគ្រោះក្នុងតម្រងនោមបង្កឡើងដោយសារតែ សារធាតុកាល់ស្យូម សូដ្យូម ជាតិស្ករ ខ្លាញ់ និងអូសាឡាត(oxalates) ផ្ទុកនៅក្នុងរាងកាយលើសកម្រិត។ នៅពេលដែលគ្រួសទាំងនេះនៅតូចៗអាចបង្ហូរចេញតាមរយៈទឹកនោមមកបាន ប៉ុន្តែប្រសិនបើវាធំវិញនោះច្បាស់ជាស្ទះនោម ហើយការឈឺចាប់នឹងកើតមាន។
តើមានវិធីអ្វីខ្លះ អាចជួយបង្ការជំងឺគ្រោះក្នុងតម្រងនោម?
+ វិធីដំបូងគេង ហើយមានប្រសិទ្ធភាពខ្លាំងបំផុតក្នុងការបង្ការជំងឺគ្រោះក្នុងតម្រងនោម គឺការទទួលទានទឹកឲ្យបានច្រើន។ តែប្រសិនបើរាងកាយខ្សោះជាតិទឹក ប្លោកនោមនឹងលែងមាន អ្នកជួយសម្អាតទៀតហើយ យូរៗទៅភាគល្អិតតូចៗទាំងឡាយនឹងមានឱកាសបណ្តុំគ្នាបន្តិចម្តងៗរហូតក្លាយទៅជាគ្រួស។
+ កាត់បន្ថយការទទួលទានសាច់ ព្រោះវាក៏ជាមួយលហេតុដែលធ្វើឲ្យអ្នកកើតជំងឺគ្រោះក្នុងតម្រងនោមដូចគ្នាដែរ។ ផ្ទុយមកវិញ ប្រសិនបើអ្នកត្រូវទទួលទានអាហារដែលសម្បូរសារធាតុកាបូនអ៊ីដ្រាត និងប្រូតេអ៊ីនបន្លែឲ្យបានច្រើន តម្រងនោមរបស់អ្នកនឹងមានសុខភាពល្អ។
+ កាត់បន្ថយជាតិស្ករ សូដ្យូម ព្រមទាំងរបបអាហារដែលសម្បូរជាតិខ្លាញ់ ព្រោះអាហារទាំងអស់នេះ ត្រូវបានគេរកឃើញថា ជាដើមហេតុបង្កឲ្យមានជំងឺគ្រួសក្នុងតម្រងនោម។ ដូច្នេះ អ្នកគួរតែទទួលទានអាហារទាំងប៉ុន្មានប្រភេទនេះឲ្យមានកម្រិត។
+ កាត់បន្ថយការទទួលទានអាហារដែលមានផ្ទុកសារធាតុ oxalate(អូសាឡាត) ព្រោះវាអាចធ្វើឲ្យអ្នកកើតជំងឺគ្រោះក្នុងតម្រងនោម។
បន្លែមួយចំនួនដែលគេទទួលស្គាល់ថា មានផ្ទុកបរិមាណនៃសារធាតុ oxalate កម្រិតខ្ពស់ដូចជា ពពួកសណ្តែកខៀវ ប៉េងប៉ោះ និង cranberry.ល.។ ហេតុនេះ សូមទទួលទានក្នុងកម្រិតមធ្យមបានហើយ ដើម្បីការពារកុំឲ្យកើតមានជំងឺគ្រោះក្នុងតម្រងនោម។
ទន្ទឹមនឹងនេះផងដែរ ការស្រាវជ្រាវបានរកឃើញថា ការធ្វើលំហាត់ប្រាណជាប្រចាំអាចជួយការពារជំងឺគ្រោះក្នុងតម្រងនោមដូចគ្នា៕
មតិយោបល់