ព័ត៌មានសុខភាព

របៀបបង្រៀនកូន របស់អ្នកឲ្យចេះប្រើបង្គន់ក្នុងពេល ៣ថ្ងៃ

ការចិញ្ចឹមបីបាច់មើលថែកូន ជាកិច្ចការដ៏រវល់បំផុតសម្រាប់មាតាបិតាទាំងអស់។ ក្នុងនោះ ការបង្រៀនកូនតូចៗ របស់អ្នកឲ្យប្រើបង្គន់ដើម្បីបត់ជើងតូច ឬបត់ជើងធំ ក៏ជាកិច្ចការមួយដ៏លំបាកផងដែរ។ ក៏ប៉ុន្តែអ្នកជំនាញ បានរកឃើញវិធីងាយៗ ដែលអាចជួយឲ្យកូនរបស់អ្នក ចេះប្រើប្រាស់បង្គន់ដោយខ្លួនឯង ក្នុងរយៈពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ។

ថ្ងែទី១៖
– អាចឲ្យពួកគេទទួលអាហារ ដែលមានរសជាតិប្រៃ និងមានជាតិទឹកច្រើន ដើម្បីឲ្យពួកគេមានអារម្មណ៍ចង់បត់ដៃបត់ជើង។
-ដាក់កន្ថោរសម្រាប់កុមារ ឲ្យបានច្រើនកន្លែងក្នុងផ្ទះ ដើម្បីងាយស្រួលបង្រៀនពួកគេឲ្យចេះប្រើកន្ថោរ។
-ពេលលោកអ្នកទៅបន្ទប់ទឹក គួរតែនាំកូនរបស់អ្នកទៅជាមួយ ដើម្បីបង្ហាញពួកគេ ពីរបៀបបត់ជើង។
-មុនចូលគេង ត្រូវនាំពួកគាត់ទៅបន្ទប់ទឹក ឬទៅប្រើកន្ថោរ ដើម្បីបង្ហាត់ឲ្យពួកគេដឹងថាពេលវេលានេះ ជាពេលដែលត្រូវបត់ជើង។

ថ្ងៃទី២៖
-អនុវត្ត ដូចថ្ងៃទី១ ប៉ុន្តែឧស្សាហ៍នាំកូនទៅខាងក្រៅផ្ទះ។
-លោកអ្នកគួរសាកនាំពួកគេទៅក្រៅ ដោយមិនស្លៀកខោទឹកនោម ដើម្បីឲ្យដឹងថាពួកគេមានទម្លាប់ត្រូវប្រើកន្ថោរឬទេ។
-បើសិនជាអាច ពេលពួកកូនៗរបស់អ្នក ត្រូវការបត់ដៃបត់ជើង ត្រូវនាំពួកគេទៅបង្គន់ជាបន្ទាន់ ទោះជានៅទីណាក៏ដោយ ព្រោះដើម្បីបង្កើតទម្លាប់ឲ្យពួកគេចេះប្រើបង្គន់។

ថ្ងៃទី៣៖
-អនុវត្ត ដូចថ្ងៃទី១ និងថ្ងៃទី២ ប៉ុន្តែអ្នកត្រូវឧស្សាហ៍នាំកូនទៅក្រៅផ្ទះឲ្យបានច្រើន។
-លោកអ្នកគួរនាំកូនតូចៗរបស់អ្នកទៅក្រៅ ២ដងក្នុងមួយថ្ងៃ គឺពេលព្រឹកមួយម៉ោង និងពេលរសៀលមួយម៉ោង ព្រោះវាជាពេលដែលក្មេងៗតូចត្រូវបត់ដៃបត់ជើង ដើម្បីបង្កើតទម្លាប់ការបត់ដៃបត់ជើងនៅខាងក្រៅ៕

មតិយោបល់