ព័ត៌មានសិល្បៈ និងកម្សាន្ត

ពិធីការិនីល្បីរបស់ រុស្ស៊ី ចាប់ខ្លួនសង្ស័យថា ជនបង្កប់ KGB

នៅថ្ងៃទី ៥ ខែ មិនា ឆ្នាំ ២០១៧ គេហទំព័រ International Business Times បានចេញផ្សាយថា ពិធីការិនីល្បីម្នាក់របស់ប្រទេស រុស្ស៊ី ដែលជាអតីតអ្នកលេងសង្គម Play Boys ត្រូវបានចាប់ខ្លួនសួរចម្លើយនៅក្នុងព្រលានយន្ដហោះ ទីក្រុង LA សហរដ្ឋអាមេរិក បន្ទាប់ពីមន្ដ្រីប៉ូលិសសន្និដ្ឋានថា ជាជនបង្គប់របស់ក្រុម KGB (គណៈកម្មាធិការសន្តិសុខរដ្ឋ) ។ នេះដោយយោងតាមគេហទំព័រ khaosod នៅថ្ងៃទី ៦ ខែ មិនា ឆ្នាំ ២០១៧ ។

តារាស្រី និងជាពិធីការិនីល្បីមានឈ្មោះ Victoria Bon បានពោលបន្ទាប់ពីមន្ដ្រីប៉ូលិសចាប់ខ្លួនបាន ថា ” នាងខ្ញុំភ័យខ្លាចណាស់ ខ្លាចតែត្រូវគេនិរទេសចេញ ” ។ បន្ទាប់មកតារាស្រីម្នាក់នេះ បានបន្ដប្រាប់ពីមូលហេតុនៃការចាប់សួរសម្លើយថា ” នាងត្រូវបានចាប់ខ្លួន ខណៈដែលកំពុងតែមកដល់ត្រង់កន្លែងពិនិត្យកាបូបវ៉ាលីរបស់នាង នៅក្នុងនោះមន្ដ្រីប៉ូលិស បានរកឃើញនូវនាមប័ណ្ណជាអ្នកជំនួន របស់ក្រុមហ៊ុនបង្កើតកាមេរ៉ាសម្ងាត់លួចថតរូប ជាប្រភេទកាមេរ៉ារបស់ក្រុមជនបង្កប់ ទើបមន្ដ្រីប៉ូលិសឃាត់ខ្លួននាងទុក ” ។

ក្រៅពីនោះពិធីការិនីខាងលើត្រូវបានមន្រ្ដីប៉ូលិស សាកសួរនាំបន្ថែមពីរឿងប្រធានាធិបតី រុស្ស៊ី លោក ពូតីន ដែលជាមេដឹកនាំប្រទេស និងសួរនាំពីរឿង ខ្សែបណ្ដាញរបស់ជនបង្កប់ KGB(គណៈកម្មាធិការសន្តិសុខរដ្ឋ) ។ នាង Victoria Bon បានឆ្លើយទាំងស្លន់ស្លោថា ” ពីដំបូងខ្ញុំភ័យណាស់ តែក្រោយមកវាទៅជារឿងអស់សំណើចទៅវិញ ខណៈដែលគេសួរច្រំដែល ពីរបីដង ” ។

គួរបញ្ជាក់ផងដែលថា តារាស្រី Victoria Bon ជាពិធីការិនីល្បីឈ្មោះរបស់ រុស្ស៊ី ដែលមានអ្នកគាំទ្រនាង នៅលើបណ្ដាញសង្គម ធ្វីតតឺ ចំនួន ១៩ លាននាក់ឯណោះ ៕

មតិយោបល់