ក្នុងករណីមួយចំនួន ការស្តោះទឹកមាត់មានឈាម អាចបណ្តោលមកពីការប្រើច្រាស់ដុសធ្មេញមិនបានត្រឹមត្រូវ ឬអញ្ចាញធ្មេញត្រូវរបួសដោយសារតែប៉ះទង្គិចជាមួយនឹងវត្ថុរឹង។ ប៉ុន្តែ ក្នុងករណីមួយចំនួនទៀត អាចបណ្តោលមកពីជំងឺធ្ងន់ធ្ងរផ្សេងៗដូចជា បញ្ហារលាកក្រពះ ផ្លូវដង្ហើម បំពង់ក ឬជាលិកាជុំវិញអញ្ចាញធ្មេញជាដើម។ ដូច្នេះហើយ មានតែគ្រូពេទ្យទេដែលអាចពិនិត្យដឹងពីរោគសញ្ញាច្បាស់លាស់ ហើយអាចជួយសង្គ្រាះអ្នកបាន។
ខាងក្រោមនេះ គឺជាអាការរោគមួយចំនួនដែលបណ្តោលឲ្យអ្នកស្តោះទឹកមាត់មកមានឈាម៖
១.ប្រសិនបើអ្នកមានបញ្ហារលាកក្រពះ បំពង់អាហារ ទងសួត ផ្លូវដង្ហើម អាចបណ្តោលឲ្យអ្នកក្អក ឬស្តោះទឹកមាត់ចេញមកមានឈាម ហេតុនេះកុំធ្វេសប្រហែសឲ្យសោះ។
២.នៅពេលដែលអ្នកមានបញ្ហាដូចជា ហូរឈាមតាមអញ្ចាញធ្មេញ ដំបៅមាត់ ក្អួត ក្អកខ្លាំងៗ ក៏អាចធ្វើឲ្យមានឈាមលាយក្នុងទឹកមាត់ដែរ។ ប្រសិនបើអាការបែបនេះអូសបន្លាយពេលយូរមិនព្រមបាត់ ត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់។
៣.ការឆ្លងមេរោគបាក់តេរី ឬមេរោគផ្សិត ក៏ជាមូលហេតុដែលនាំឲ្យអ្នកស្តោះទឹកមាត់មកមានឈាមដូចគ្នា។ ព្រោះមេរោគទាំងនោះ អាចឲ្យមានបញ្ហាអញ្ចាញធ្មេញ ដំបៅក្នុងមាត់ ឬអណ្តោត។
៤.ចំណែកឯការឆ្លងមេរោគបំពងក រលាកក្រពះ ទងសួត ជំងឺរបេង ផ្លូវដង្ហើម សុទ្ធតែជាដើមហេតុដែលធ្វើឲ្យមានឈាមចេញតាមទឹកមាត់ដូចដែរ។
៥.តើអ្នកដឹងទេ? អ្នកក៏អាចស្តោះទឹកមាត់មកមានលាយឈាម ប្រសិនបើនៅក្នុងខ្លួនរបស់អ្នកកង្វះវីតាមីន C ។
ហេតុនេះហើយ ដើម្បីដឹងពីមូលហេតុច្បាស់លាស់ និងរកវិធីដោះស្រាយឲ្យបានទាន់ពេលវេលា លោកអ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៕
មតិយោបល់