មនុស្សស្រីដែលមានបញ្ហាសុខភាព មិនគួរលាក់បាំងទាល់តែសោះ ទោះជាបញ្ហាទាំងនោះពាក់ព័ន្ធជាមួយនឹងភាពខ្មាសអៀនយ៉ាងណាក៏ដោយ ព្រោះការបណ្តោយទុកយូរអាចប៉ះពាល់ដល់អាយុជីវិត។

ខាងក្រោមនេះ ជារោគសញ្ញានៃជំងឺដ៏កាចសាហាវមួយចំនួន ដែលកើតមាននៅចំកន្លែងពិសេសៗរបស់មនុស្សស្រី ហើយត្រូវការព្យាបាលជាបន្ទាន់៖
១.ដុះរោមនៅចុងសុដន់
ការដុះរោមនៅតំបន់ចុងសុដន់របស់មនុស្សស្រី អាចជាសញ្ញានៃជំងឺក្រពេញអូវែ ឬគីសក្នុងក្រពេញអូវែ ដែលត្រូវការពិនិត្យព្យាបាលឲ្យបានឆាប់បំផុត។
២.នោមញឹកពេក
នៅពេលដែលអ្នកមានអារម្មណ៍ថា ខ្លួនត្រូវការបត់ជើងញឹកញាប់ ហើយថែមទាំងមានអាការៈក្អក និងកណ្តាស់ផងនោះ វាជារោគសញ្ញានៃជំងឺប្លោកនោម។ តែបើអ្នកមិនអាចទទួលការព្យាបាលឲ្យទាន់ពេលវេលា នោះអ្នកអាចប្រឈមមុខនិងជំងឺខ្សោយតម្រងនោម។
៣.ផ្ទៃមុខមានរោមច្រើន
ការដុះរោមលើផ្ទៃមុខជារឿងធម្មតានោះទេ ដោយសារតែការប្រែប្រួលអ័រម៉ូន។ ប៉ុន្តែបើរោមទាំងនោះដុះច្រើនខុសធម្មតា វាអាចបង្ហាញថា អ្នកកំពុងតែមានបញ្ហាសុខភាព ដែលត្រូវការពិនិត្យឲ្យទាន់ពេលវេលា។
៤.ការប្រែប្រួលនៃទ្វារមាស
ជារឿងធម្មតាទេ នៅពេលដែលមនុស្សស្រីប្រលូកក្នុងការរួមភេទច្រើនជាង២ឆ្នាំ ទ្វារមាសរបស់ពួកគេ អាចប្រែទៅជាស្ងួត និងមានភាពរីកធំ ហើយអាចអាការៈឈឺចាប់នៅពេលរួមភេទម្តងៗ។ ប៉ុន្តែប្រសិនវាកាន់តែធ្ងន់ធ្ងរឡើងៗ អ្នកត្រូវតែទៅពិនិត្យជាមួយគ្រូពេទ្យជំនាញ ឲ្យបានឆាប់បំផុត។
៥.ហូរទឹករំអិលច្រើនពេក
ការហូរទឹករំអិលចេញពីទ្វារមាសក្នុងវ័យបន្តពូជ អាចជារឿងធម្មតារបស់ស្ត្រី។ ប៉ុន្តែប្រសិនបើវាមានចំនួនច្រើនហួសហេតុ នោះអាចជាសញ្ញានៃការឆ្លងមេរោគផ្លូវបង្ហូរទឹកម៉ូត្រ ឬបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងៗទៀត។ ហេតុនេះ ស្ត្រីចាំបាច់ត្រូវហ៊ាននិយាយត្រង់ៗជាមួយនឹងគ្រូពេទ្យ បើសិនជាករណីចាំបាច់។
៦.រដូវមកច្រើនពេក
ការហូរឈាមរដូវច្រើនពេក អាចបណ្តាលមនុស្សស្រីមានបញ្ហាខាងប្រព័ន្ធឈាម ហើយបើមិនប្រយត្ន នោះវាអាចនាំឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរផងដែរ៕
មតិយោបល់