ព័ត៌មានសុខភាព

ទង្វើ២យ៉ាងដែលកូនរបស់អ្នកធ្វើរាល់ថ្ងៃ ឃើញហើយត្រូវបញ្ឈប់ភ្លាម!

បរទេសៈ កុមារតូចៗមានប្រព័ន្ធការពាររាងកាយទន់ខ្សោយខ្លាំងណាស់ ហេតុនេះអ្នកត្រូវមានការប្រុងប្រយ័ត្នចំពោះទង្វើដែលពួកគេធ្វើរាល់ថ្ងៃ។ ជាពិសេស ការជញ្ជក់មេដៃ និងកេះច្រមុះ អាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព។

១. ជញ្ជក់មេដៃ

ការជញ្ជក់មេដៃ គឺជាទម្លាប់មួយដែលទារក ឬកុមារតូចៗតែងតែធ្វើ ជាពិសេសនៅពេលដែលពួកគេឃ្លាន។ ក៏ប៉ុន្តែលោកវជ្ជបណ្ឌិត Jade Miller ជាអ្នកជំនាញផ្នែកទន្តសាស្ត្រនៅសហរដ្ឋអាមេរិក បានបង្ហាញថា ការបៀមមេដៃមានផលប៉ះពាល់អវិជ្ជមានចំពោះសុខភាពកុមារ។ នៅពេលដែលជញ្ជក់មេដៃ កូនរបស់អ្នកអាចកើតមានបញ្ហាអណ្តោត ក្រអូមមាត់ និងធ្មេញជាដើម។

ដូច្នេះហើយ ដើម្បីជៀសវាងទម្លាប់ជញ្ជក់មេដៃ ឪពុកម្តាយគ្រប់រូបគួរតែលាបរបស់ដែលមានជាតិល្វីង ឬរុំសំឡីកប្បាសនៅលើមេដៃកុមារ។ ក្រៅពីនេះ អ្នកត្រូវទម្លាប់ ឬបង្រៀនកុំឲ្យពួកគេជញ្ជក់ម្រាមដៃឲ្យសោះ។

២. កេះច្រមុះ
លោកបណ្ឌិត John P. Dahl ជាអ្នកឯកទេសផ្នែកកុមារ នៅសាកលវិទ្យាល័យនៃប្រទេស ឥណ្ឌាបានមានប្រសាសន៍ថា សកម្មភាពកេះច្រមុះរបស់កុមារ អាចបង្កឲ្យមានបាក់តេរីជាច្រើននៅកកកុញក្នុងរន្ធច្រមុះ ហើយអាចបង្កឲ្យច្រមុះហូរឈាមថែមទៀត។

ដើម្បីបញ្ឈប់ទម្លាប់មួយនេះ ឪពុកម្តាយគួរតែបង្រៀនពីរបៀបជូតសម្អាតច្រមុះឲ្យបានត្រឹមត្រូវ។ ជាពិសេសប្រសិនបើកូនរបស់អ្នកកើតជំងឺផ្កាសាយ ឬហៀរសំបោរ អ្នកត្រូវបាញ់ទឹកដើម្បីលាងសម្អាត និងផ្តល់សំណើមដល់ច្រមុះ៕

មតិយោបល់