ភ្នំពេញៈ បុរសម្នាក់ ដែលជាកម្មកររោងចក្រ បានខ្យល់គ ដេកស្លាប់ក្នុងបន្ទប់ជួលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះទៅធ្វើការត្រួតពិនិត្យ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩ ព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្បែរផ្លូវ៣០ម៉ែត្រ ក្នុងបន្ទុបជួលលេខ១៩H ជាន់ទី៣ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
សពបុរសរងគ្រោះខាងលើ មានឈ្មោះ ហែម សុកនី អាយុ៣៣ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ ស្នាក់នៅកន្លែងកើតខាងលើ និងមានស្រុកកំណើតនៅភូមិព្រែកតាសៅ ឃុំស្វាយទទៀល ស្រុកស្អាង ខេត្តកណ្ដាល។
បើតាមសម្ដីយុវជនម្នាក់មានឈ្មោះ ស៊ីម សុកខេង អាយុ១៩ឆ្នាំ ដែលស្នាក់នៅបន្ទប់ជួលជាមួយគ្នា និងមានស្រុកកំណើតនៅភូមិកំពង់ចាម ឃុំក្រាំងយ៉ៅ ស្រុកស្អាង ខេត្តកណ្ដាល បាននិយាយប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង៧ព្រឹកថ្ងៃដដែល រូបគេបានក្រោកពីដេក មុនជនរងគ្រោះ ហើយបានដើរទៅហូបបាយនៅហាងខាងក្រៅ ដោយបានបបួលជនរងគ្រោះដែរ តែជនរងគ្រោះមិនក្រោក និងនឹកឃើញថាថ្ងៃ៨មីនា ជាថ្ងៃសម្រាក ជនរងគ្រោះចង់ដេកឲ្យបានយូរ។
ប្រភពដដែលបន្តថា លុះក្រោយពីរូបគេ បានដើរមកពីហូបបាយរួច នៅវេលាម៉ោងកើតហេតុ រូបគេក៏បានដាស់ជនរងគ្រោះឲ្យក្រោក និងបានរុញ តែពេលនោះជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបប្រាប់អ្នកជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យដឹង។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានខាងជំនាញកោសល្យវិច័យបានចុះទៅពិនិត្យសាកសពខាងលើ ពិតជាស្លាប់ដោយសារខ្យល់គ ប្រាកដមែន ដោយមិនជាប់ពាក់ព័ន្ឋនិងករណីអ្វីនោះទេ ហើយសមត្ថកិច្ចក៏បានប្រគល់សពជនរងគ្រោះឲ្យទៅសាច់ញាតិយកទៅស្រុកំណើតធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/rGqnNywbRWg
មតិយោបល់