ជំងឺរលាកទងសួត ជំងឺហឺត ជំងឺហើមសួត ត្រូវបានគេចាត់ទុកជាជំងឺរ៉ាំរ៉ៃ ដែលបានសម្លាប់មនុស្សអស់ជាច្រើនលាននាក់រួចមកហើយ នៅទូទាំងពិភពលោក។ រោគសញ្ញាទូទៅនៃជំងឺនេះ គឺការពិបាកដកដង្ហើម តឹងទ្រូង ក្អកញឹកញាប់ និងឆាប់ហត់ជាដើម។

ខាងក្រោមនេះ ជាមូលហេតុដែលធ្វើឲ្យអ្នកកើតជំងឺសួតរ៉ាំរ៉ៃ៖
១.ជក់បារី
ការសិក្សាមួយបានឲ្យដឹងថា ជាង៩០ភាគរយនៃអ្នកជក់បារី គឺប្រាកដជាកើតជំងឺសួត ទោះបីជាអ្នកបានផ្តាច់វាហើយក៏ដោយ។ ដូចច្នេះកុំព្យាយាមសាកល្បងការជក់បារីឲ្យសោះ។
២.តំណពូជ
កត្តាតំណពូជ បានរួមចំណែកយ៉ាងសំខាន់ដល់ការកើតមានបញ្ហាសួត ព្រោះបើមនុស្សដែលមានសាច់ញាតិ ឬឪពុកមា្តយមានបញ្ហាសួត នោះប្រព័ន្ធការពារសួតរបស់ពួកគេនឹងមានភាពចុះខ្សោយ។
៣.កត្តាបរិស្ថាន
មនុស្សដែលរស់នៅក្នុងបរិស្ថានមិនល្អ ហើយធ្វើការងារនៅកន្លែងដែលមានជាតិពុលខ្ពស់ អាចធ្វើឲ្យសួតទទួលរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារការស្រូបយកផ្សែងធូលី និងសារធាតុគីមីជាច្រើនប្រភេទជាប្រចាំ។

ដូច្នេះ ប្រសិនបើអ្នកកំពុងតែមានបញ្ហាដូចខាងលើ សូមអ្នកព្យាយាមទទួលទានអាហារទាំងនេះ ព្រោះវាអាចប្រឆាំង ការពារ និងព្យាបាលជំងឺសួតបាន។
-ការ៉ុត
-ដំឡូងជ្វា
-ប៉េងបោះ
-ត្រសក់ស្រូវ
-ផ្កាខាត់ណាពណ៌ខៀវ
-សណ្តែកបារាំង
-ម្ទេសប្លោក
មតិយោបល់