ព័ត៌មានសុខភាព

កុំប្រញាប់ភ័យពេក ស្នាមក្រហមអុជៗនៅលើស្បែក មិនមែនអាក្រក់ទាំងអស់នោះទេ

តើអ្នកកំពុងតែមានស្នាមក្រហមអុជៗ ឬដុំសាច់តូចៗលើស្បែក ដែលមើលទៅគួរឲ្យភ័យខ្លាច មែនទេ? តើអ្នកកំពុងព្រួយបារម្ភថា វាជាជំងឺអ្វី ឬជាជំងឺមហារីកស្បែកមែនទេ? តើពេលណាវានឹងរលាយបាត់ទៅវិញ? ឈប់បារម្ភទៀតទៅ ស្នាមក្រហមអុជៗ ឬដុំសាច់តូចៗលើស្បែកមិនមែនសុទ្ធតែបង្ហាញពីរោគសញ្ញាអាក្រក់ទាំងអស់នោះទេ។ ខាងក្រោមជាស្ថានភាពស្បែកទាំង៥យ៉ាង ដែលអ្នកមិនគួរមានក្តីបារម្ភឡើយ៖

១.ដុំសាច់តូចៗលើស្បែក
ដុំសាច់មួយចំនួន មានទំហំតូចមែនទែន ដែលសឹងតែមិនអាចមើលនឹងភ្នែកទទេបាននោះទេ ហើយពួកវាអាចផ្លាស់ប្តូររូរាងមិនទៀងទាត់ ដែលពេលខ្លះមានរាងមូល និងពេលខ្លះមានរាងសំប៉ែត។ អាការបែបនេះ លោកអ្នកមិនចាំបាច់ព្រួយបារម្ភនោះឡើយ ព្រោះវាអាចកើតឡើងដោយសារតែសរសៃឈាម មានការប្រែប្រួលទៅតាមភាពចាស់របស់លោកអ្នក។

២.ស្នាមក្រហម
ស្នាមក្រហមខ្លះ គ្មានបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ វាកើតឡើងដោយសារការរលាកសរសៃឈាមបន្តិចបន្តួច នៅពេលអ្នកឆ្លងមេរោគ ឬប្រតិកម្មថ្នាំអ្វីមួយ។ តែវានឹងបាត់ទៅវិញក្នុងពេលដ៏ខ្លី។

៣.ឡើងក្រហមនៅពេលអេស
មនុស្សដែលឆាប់មានប្រតិកម្មស្បែក ជាពិសេសស្បែកស្ងួត ងាយនឹងចេញស្នាមក្រហមណាស់ គ្រាន់តែអ្នកអេសបន្តិចក៏ដោយ។ ប៉ុន្តែ លោកអ្នកមិនចាំបាច់បារម្ភអ្វីនោះទេ ព្រោះអាការបែបនេះកើតមានចំពោះមនុស្សទូទៅ ជាង៧០-៨០ភាគរយ ទៅហើយ។

៤.កើតមានស្នាមទៅតាមវ័យ
នៅពេលដែលមនុស្សឈានចូលវ័យជាង ៤០ឆ្នាំឡើងទៅ ស្បែកនឹងចាប់ផ្តើមប្រែប្រួលបន្តិចម្តងៗ ហើយស្នាមក្រហមមួយចំនួនក៏អាចកើតមានចំពោះពួកគេផងដែរ ប៉ុន្តែវានឹងបាត់ទៅវិញ ក្នុងរយៈពេល២-៣សប្តាហ៍។

៥.កន្ទួលក្រហម
លោកអ្នកអាចរៀនសង្កេតមើលដោយខ្លួនឯងបាន ដូចជានៅពេលដែលអ្នកក្តៅខ្លួន ពេលនោះស្បែករបស់អ្នកក៏អាចនឹងឡើងកន្ទួលប្រហមមួយចំនួន ប៉ុន្តែវានឹងបាត់ទៅវិញក្រោយជំងឺបានធូរស្បើយ។

ទោះជាយ៉ាងណា សូមលោកអ្នកមានប្រុងប្រយត្នចំពោះស្នាមក្រហម និងដុំសាច់តូចៗដែលកើតមានលើស្បែករបស់អ្នករយៈពេលយូរ តែមិនព្រមរលាយបាត់ទៅវិញសោះ។ ក្នុងករណីនេះ អ្នកត្រូវតែប្រញាប់ទៅឲ្យគ្រូពេទ្យពិនិត្យ និងព្យាលបាលឲ្យទាន់ពេលវេលា៕

មតិយោបល់