ព័ត៌មានសុខភាព

នៅចាំអីទៀត! កើតអង្គែរមាស់ពេញស្បែកក្បាល ប្រើខ្ទឹមក្រហម

អង្គែ គឺជាបញ្ហាមួយប្រភេទដែលតែងតែកើតមានចំពោះមនុស្សគ្រប់រូបមិនប្រកាន់ប្រុស ឬស្រី ចាស់ ឬក្មេងនោះទេ។ ការបណ្តែតបណ្តោលឲ្យអង្គែកើតមាននៅលើស្បែកក្បាលយូរ អាចបង្កទៅជាអាការរមាស់ខ្លាំង ហើយកើតដំបៅកមថែមទៀត។ កត្តាដែលនាំឲ្យកើតមានអង្គែ គឺស្បែកក្បាលមានសភាពស្ងួតពេក ស្បែកក្បាលឆ្លងមេរោគ ជំងឺរលាកស្បែកក្បាលរ៉ាំរ៉ៃ និងត្រអកជាដើម។

ទោះជាយ៉ាងណា បញ្ហាអង្គែមិនមែនគ្មានវិធីដោះស្រាយនោះទេ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ខ្ទឹមក្រហមអាចជួយបាន។ ព្រោះខ្ទឹមក្រហម សម្បូរទៅដោយសារធាតុប្រឆាំងបាក់តេរី ដែលអាចជួយទប់ទល់នឹងបញ្ហាអង្គែលើស្បែកក្បាល និងការពារមិនឲ្យកើតឡើងវិញឡើយ។

របៀបអនុវត្ត៖
១.យកខ្ទឹមក្រហមទៅកិនទាំងឆៅ ហើយពូតយកទឹកឲ្យបាន ២ស្លាបព្រាកាហ្វេ។
២.បន្ថែមទឹកក្រូចឆ្មារចំនួន ៣ស្លាបព្រាកាហ្វេ ហើយលាយឲ្យក្លាយជាល្បាយតែមួយ។
៣.យកល្បាយនេះទៅលាបនៅលើស្បែកក្បាល ហើយប្រើម្រាមដៃអេះម៉ាស្សាថ្នមៗ ៥នាទី។
៤.រងចាំឲ្យល្បាយនេះធ្វើសកម្មភាពរយៈពេល ១៥នាទី ទើបលាងសម្អាតដោយប្រើទឹកក្តៅឧណ្ឌៗ។
៥.ព្យាយាមអនុវត្តវិធីនេះយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍ អ្នកនឹងឆាប់ទទួលបានផល៕

ប្រភព៖ boldsky

មតិយោបល់