នៅទីបំផុតតារាស្រី Kristen Stewart បានចេញបកស្រាយបញ្ហាដែលនាងត្រូវកាត់សក់ខ្លី ខណៈនាងបានចូលរួមសម្ដែងរឿង ” Underwater ” ដែលជារឿងថ្មីរបស់នាង ។ នេះដោយយោងតាមសារព័ត៌មាន Mthai នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ។
តារាស្រី Kristen Stewart បានចេញមុខបកស្រាយពីបញ្ហានេះប្រាប់សារព័ត៌មាន Today ថា ” ខ្ញុំតម្រូវថតខ្សែភាពយន្ដថ្មីរឿង Underwater ប្រហែលពី ២ ទៅ ៣ សប្ដាហ៍មុននេះ ហើយខ្ញុំត្រូវសម្ដែងជាតួអង្គ វិស្វករមេកានិក ដែលត្រូវធ្វើការនៅលើនាវា កណ្ដាលមហាសមុទ្រ ហើយសម្រាប់អារម្មណ៍របស់ខ្ញុំ វាពិតជាសាកសមជាមួយរឿងនេះណាស់ ព្រោះថា ខ្ញុំធ្លាប់មានអារម្មណ៍គិតថា ថ្ងៃណាមួយនៅក្នុងជីវិតរបស់ខ្ញុំ នឹងបានពាក់មួកយ៉ាងស្រួល រហូតដល់កោរសក់ចេញក៏ថាបាន “។
យ៉ាងណាក្ដី តារាស្រីវ័យ ២៧ ឆ្នាំរូបនេះបានបន្ដទៀតថា ” ខ្ញុំចង់កាត់សក់បែបនេះ ជាយូរណាស់មកហើយ ដែលជាបំណងប្រាថ្នាមួយនៅក្នុងជីវិតចង់ធ្វើបែបនេះបានម្ដង ហើយអ្នកដឹកនាំសម្ដែងក៏បានណែនាំប្រាប់បែបនោះ ខ្ញុំក៏គិតថាជាគំនិតដែលទាន់សម័យបំផុត ” ៕



មតិយោបល់