តើអ្នកធ្លាប់មានអារម្មណ៍នឿយណាយ ខ្វះថាមបល ឬឈឺចាប់ដែរទេ? ភាគច្រើនយើងតែងតែទទួលរងរោគសញ្ញាទាំងនេះជាញឹកញាប់ ប៉ុន្តែយើងមិនដឹងមូលហេតុពិតប្រាដកនោះទេ។ បើយោងតាមលោកវេជ្ជបណ្ឌិត Sarah Brewer ដែលជាអ្នកឯកទេសផ្នែកចំណីអាហារសហរដ្ឋអាមេរិក បានបង្ហាញថា ទម្លាប់ទទួលទានកាហ្វេ និងតែភ្លាមៗ បន្ទាប់ពីញ៉ាំអាហាររួច ធ្វើឲ្យរាងកាយបាត់បង់វីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើន ហើយលទ្ធផលនឹងកើតមានអាការបែបនេះ។
តើការផឹកតែ និងកាហ្វេ ភ្លាមៗបន្ទាប់ពីបាយរួចមានផលប៉ះពាល់អ្វីខ្លះ?
នៅក្នុងតែត្រូវបានគេរកឃើញសារធាតុម្យ៉ាងដែលហៅថា Tannin និងនៅក្នុងកាហ្វេ ត្រូវបានគេរកឃើញអាស៊ីត chlorogenic ដែលអាចកាត់បន្ថយការស្រូបយកសារធាតុរ៉ែ និងសារធាតុចិញ្ចឹមរបស់រាងកាយ។
ឧទារហ៍ កាហ្វេ អាចកាត់បន្ថយការស្រូបយកជាតិដែកដល់ទៅ៨០ភាគរយ ប្រសិនបើអ្នកទទួលទានក្នុងអំឡុងពេលមួយម៉ោង បន្ទាប់ពីញ៉ាំអាហាររួច។ ជាពិសេសសម្រាប់អ្នកដែលមានបញ្ហាស្លេកស្លាំងស្រាប់ ត្រូវប្រឈមនឹងគ្រោះថ្នាក់ខ្លាំងបំផុត។
មូលហេតុចម្បងដែលធ្វើឲ្យកើតមានបញ្ហានេះ ដោយសារតែ តែ និងកាហ្វេ មានឥទ្ធិពលទប់ស្កាត់ការស្រូបយកជាតិដែក ព្រមទាំងសារធាតុផ្សេងៗទៀតដូចជា ស័ង្កសី ម៉ាញ៉េស្យូម និងកាល់ស្យូមផងដែរ។
ដំណោះស្រាយដ៏ល្អបំផុត អ្នកគួរតែជំនួសតែ ឬកាហ្វេ ដោយទឹក និងទឹកផ្លែឈើស្រស់វិញប្រសើរជាង។ ប្រសិនបើអ្នកនៅតែចង់ផឹកភេសជ្ជៈទាំងពីរមុននេះទៀត គួរតែផឹកមុន ឬក្រោយពេលទទួលទានអាហាររយៈពេលមួយម៉ោង ដើម្បីកុំឲ្យបាត់បង់បាក់តេរីល្អនៅក្នុងពោះវៀន៕
ប្រភពៈ soha
មតិយោបល់