សុដន់ គឺជាចំណែកមួយដ៏សំខាន់ក្នុងការចិញ្ចឹមបីបាច់ទារកដែលទើបនឹងកើត ព្រោះសារធាតុចាំបាច់ជាច្រើនត្រូវបានបញ្ចូនតាមរយៈទឹកដោះ។ ប៉ុន្តែ តើអ្នកដឹងទេក្នុងអំឡុងពេលពរពោះ តើសុដន់របស់មនុស្សស្រី មានការប្រែប្រួលអ្វីខ្លះ? ការប្រែប្រួលនៃសុដន់ក្នុងដំណាក់កាលនេះមិនមែនជារឿងអាក្រក់នោះទេ ព្រោះសុដន់កំពុងតែរៀបចំខ្លួនសម្រាប់បំពេញភារៈកិច្ចនៅពេលទារកកើតមក។ កត្តានេះហើយ ដែលធ្វើឲ្យសុដន់របស់ស្ត្រីមានផ្ទៃពោះទាំងឡាយប្រែប្រួល ៥ចំណុច។
១.នៅសប្តាហ៍ទី៦ សុដន់របស់ស្ត្រីមានផ្ទៃពោះ នឹងរីកធំពេញដូចជានំឡើង។
២.បន្ទាប់ពីសប្តាហ៍ទី៦ សុដន់នឹងធ្ងន់ជាងមុនចំនួន ២ផោន។
៣.សរសៃនៅលើសុដន់នឹងចាប់ផ្តើមអណ្តែតឃើញច្បាស់ ដោយសារលំហូរឈាមមានការកើនឡើង។
៤. ចុងសុដន់នឹងរីកធំជាងមុន ហើយខ្មៅ។
៥.ហៀរសារធាតុរាវចេញពីចុងសុដន់។
សូមទស្សនាវីដេអូខាងក្រោម៖
មតិយោបល់