ព័ត៌មានជាតិ

ម៉ូតូប៉ះជាមួយរ៉ឺម៉ក ម្តុំវត្តសំរោងអណ្តែត ម្នាក់របួសធ្ងន់ចូលពេទ្យ

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូប៉ះជាមួយរ៉ឺម៉ក បណ្តាលអោយជនរងគ្រោះជិះម៉ូតូរងរបួសធ្ងន់ រីឯរ៉ឺម៉កក្រឡាប់ផ្ងារជើង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ នៅម្តុំវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីភ្នាក់ងារ Post News បានប្រាប់អោយដឹងថា ជនរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះ រងរបួសធ្ងន់ជិះម៉ូតូម៉ាកZoomer ពាក់ស្លាកលេខ ភ្នំពេញ 1FN-8400 ។ រីឯរ៉ឺម៉កមិនចាំស្លាកលេខ ។

ប្រភពដដែលបានអោយដឹងថា មុនពេលកើតហេតុ មានរ៉ឺម៉កមួយគ្រឿងធ្វើដំណើរពីលិចទៅកើត ខណៈបំរុងនឹងបត់ស្តាំស្រាប់តែមាន ម៉ូតូមួយគ្រឿងទៀតបើកបរក្នុងទិសដៅពីកើតទៅលិចមិនប្រយ័ត្នក៏ទៅប៉ះជាមួយរ៉ឺម៉ក បណ្តាលអោយរ៉ឺម៉កក្រឡាប់ផ្ញារជើងឡើងលើ ចំនែកម្ចាស់ម៉ូតូដួលរងរបួសធ្ងន់ ។

ក្រោយកើតហេតុម្ចាស់ម៉ូតូដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃដើម្បីសង្គ្រោះ ។

បច្ចុប្បន្នម៉ូតូ និងរ៉ឺម៉កត្រូវបានសមត្ថកិច្ចចុះមកវាស់វែងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់ ៕

https://youtu.be/QjilsW8lzAk

មតិយោបល់