ព័ត៌មានសុខភាព

ឃើញអាការៈរោគទាំងនេះ ត្រូវប្រយ័ត្នចំពោះជំងឺដាច់សរសៃឈាមខួរក្បាល

បរទេសៈ ជំងឺដាច់សរសៃឈាមខួរក្បាល (stroke) គឺជាជំងឺមួយប្រភេទដែលអាចឆក់យកជីវិតមនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ នៅទូទាំងពិភពលោក។ ព្រោះតែមនុស្សជាច្រើនមិនបានដឹងពីរោគសញ្ញាព្រមានដំបូងនៃជំងឺនេះ។
ប៉ុន្តែប្រសិនបើអ្នកស្គាល់ពីរោគសញ្ញាដំបូង អ្នកនឹងអាចការពារអាយុជីវិតបានទាន់ពេលវេលា។ ដូច្នេះ កុំបណ្តោល ហើយអ្នកគួរតែចង់ចាំរោគសញ្ញាទាំងអស់នេះនៅក្នុងចិត្ត។

កត្តាដែលនាំឲ្យដាច់សរសៃឈាមខួរក្បាលសម្រាប់មនុស្សទាំងពីរភេទ៖

  • កើតជំងឺសរសៃឈាមបេះដូង
  • កូឡេស្តេរ៉ុលខ្ពស់
  • សម្ពាធឈាមខ្ពស់
  • ប្រើថ្នាំញៀន និងការជក់បារី
  • ជំងឺទឹកនោមផ្អែម
  • ខ្ជិលធ្វើលំហាត់ប្រាណ

ទោះជាយ៉ាងណា មានកត្តាមួយចំនួនទៀតដែលអាចបង្កើនហានិភ័យចំពោះស្ត្រីដូចជា៖

  • សុខភាពផ្លូវចិត្ត
  • ការមានផ្ទៃពោះ
  • ការព្យាបាលដោយប្រើអ័រម៉ូន
  • ការប្រើប្រាស់ថ្នាំពន្យាកណើត
  • ឈឺក្បាលប្រកាំង

ទាំងនេះ គឺជាអាការៈរោគមួយចំនួន​ដែលមនុស្សគ្រប់​រូប​គួរតែប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់បំផុត ឬទៅពិនិត្យ​សុខភាព​ជាបន្ទាប់៕

warning-stroke-women

មតិយោបល់