នៅពេលដែលអ្នកត្រូវរបួសរយះដាច់សាច់ ឬធ្វើការវះកាត់ តែងតែមានបន្សល់ទុកនូវស្លាកស្នាមនៅលើផ្ទៃស្បែក បន្ទាប់ពីជាសះស្បើយ ជាពិសេសអ្នកដែលមានស្បែកក្លាយតែម្តង។ ស្លាកស្នាមនេះ មានលក្ខណៈរលាង ហើយគ្មានការឈឺចាប់អ្វីទេ ប៉ុន្តែវាអាចធ្វើឲ្យអ្នកបាត់បង់សម្រស់បាន ប្រសិនបើវាកើតមាននៅលើផ្ទៃមុខ។
ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ស្លាកស្នាមនៅលើស្បែកអាចលប់ឲ្យជាដូចដើមវិញបាន ដោយប្រើប្រាស់ថ្នាំ អាស្ពីរីន។ ថ្នាំមួយប្រភេទនេះ មានសមត្ថភាពពិសេសប្រឆាំងនឹងការរលាក ហើយអាចកម្ចាត់ស្លាកស្នាម ដែលបន្សល់ពីការត្រូវរបួសថែមទៀត។
ធាតុផ្សំ៖
- ថ្នាំគ្រាប់អាស្ពីរីន(aspirin) ២គ្រាប់
- ទឹកបន្តិច
របៀបប្រើប្រាស់ៈ
១.ប្រើស្លាបព្រាកិនថ្នាំឲ្យបែកទៅជាម្សៅ។
២.បន្ថែមទឹកចូលបន្តិច ដើម្បីឲ្យវាក្លាយទៅជាល្បាយងាយស្រួលក្នុងការប្រើ។
៣.អនុវត្តនៅកន្លែងដែលមានផលប៉ះពាល់មួយថ្ងៃម្តងជាប្រចាំ ដោយមិនចាំបាច់លាងទឹកចេញក៏បានដែរ។
វិធីសាស្ត្រមួយនេះមិនត្រឹមតែអាច កម្ចាត់ស្លាកស្នាមប៉ុណ្ណោះទេ សូម្បីតែស្នាមផ្លែក៏បាត់ដែរ ប៉ុន្តែអ្នកត្រូវព្យាយាមអនុវត្តជារៀងរាល់ថ្ងៃ វានឹងរលាយបាត់បន្តិចម្តងៗ រហូតទាល់តែអស់ទាំងស្រុង៕
មតិយោបល់