តារាសម្ដែងចិន លោក Jackie Chan ឬឈិនឡុង បានត្រៀមវាយឡុកទីផ្សារភាពយន្ដពិភពលោកទៀតហើយ តាមរយៈការបញ្ជេញក្បាច់គុនចិនដ៏អស្ចារ្យនៅក្នុងរឿង “Mystery of the Iron Mask: Journey to China ” ដែលជារឿងនិយាយអំពី ពីរ ប្រទេសរវាង ចិន និង រុស្ស៊ី ។ នេះដោយយោងតាមគេហទំព័រ hollywoodreporter នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៧ ។
លោក Jackie Chan បានបង្ហើបថា ការផលិតរឿងមួយនេះមានការចំណាយទុនទៅលើ ទាំងអ្នកផលិត និងតារាល្បីៗ អស់ជាង ៤៨ លានដុល្លារសហរដ្ឋអាម៉េរិក ហើយរឿងមួយនេះទៀតសោត គឺត្រូវបាននិពន្ធឡើងដោយកវីនិពន្ធជនជាតិ រុស្ស៊ី មានឈ្មោះថា Alexey Petrukhin នឹងមានការចូលរួមសម្ដែងពីសំណាក់តារាជនជាតិអង់គ្លេស លោក Jason Flemyng ផងដែរ។
សូមបញ្ជាក់ផងដែរថា រឿង “Mystery of the Iron Mask: Journey to China” បង្ហាញអំពីកំណត់ហេតុអាថ៌កំបាំងរបស់ផែនទី រុស្ស៊ី ធ្វើដំណើរទៅកាន់ប្រទេសចិន ដ៏មានគ្រោះថ្នាក់ ដែលប្រទះគ្នាជាមួយអ្នកគុននិយមចិន ក្នុងដណ្ដើមយកព្រះនាងចិន ដ៏ស្រស់ស្អាត មកកាន់រុស្ស៊ី ៕
មតិយោបល់