នរណាៗក៏ទទួលទានឪឡឹកហើយបោះចោលគ្រាប់ដែរ ព្រោះយល់ថាគ្មានប្រយោជន៍។ តែតាមពិតទៅ គ្រាប់ឪឡឹកមានសារធាតុបំប៉នជាច្រើនរួមមាន អាស៊ីតខ្លាញ់ល្អ ប្រូតេអ៊ីនសំខាន់ៗ ម៉ាញ៉េស្យូម ប៉ូតាស្យូម ជាតិដែក ស័ង្កសី និងវីតាមីនផ្សេងៗទៀត។ ដោយសារតែសារធាតុទាំងអស់នេះហើយ ទើបធ្វើឲ្យគ្រាប់ឪឡឹកក្លាយជាឱសអាចព្យាបាល និងការពារបញ្ហាសុខភាពមួយចំនួនបាន។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលបានមកពីគ្រាប់ឪឡឹក៖
- ការពារបេះដូង
- គ្រប់គ្រងសម្ពាធឈាម
- ពន្យាភាពចាស់
- ការពារការកើតមុន
- ពង្រឹងគុណភាពសក់ និងក្រចក
- ការពារការសក់ជ្រុះ
- ជួយឲ្យស្បែកស្រស់ថ្លា
- ពង្រឹងប្រព័ន្ធការពាររាងកាយ
- បង្កើនអត្រាមានកូនរបស់បុរស
របៀបច្នៃគ្រាប់ឪឡឹកធ្វើជាឱសថ៖
- យកគ្រាប់ឪឡឹក ២០-៣០គ្រាប់ មកកិនឲ្យម៉ត់
- បន្ទាប់មក ស្ងោរជាមួយទឹក២លីត្រ ឲ្យពុះចំនួន១៥នាទី
- ទឹកនេះ អ្នកត្រូវទទួលទានក្នុងរយៈពេល២ថ្ងៃ (អ្នកអាចទទួលទានជំនួសទឹកធម្មតាបាន)
ប៉ុន្តែអ្នកត្រូវចាំថា បន្ទាប់ពីទទួលទានជាប់គ្នាបានរយៈពេល២ថ្ងៃហើយ ត្រូវផ្អាក៣ថ្ងៃសិន ទើបអាចបន្តអនុវត្តតាមវិធីនេះឡើងវិញដដែលៗបន្តទៀត៕
មតិយោបល់