ព័ត៌មានសុខភាព

ជៀសបានគួរតែជៀសទៅ! ទទួលទានសាច់ក្រក​មួយសប្តាហ៍៤ដង​ប្រយ័ត្នកើតហឺត

បើយោងតាមគេហទំព័រ Dalily Mail បានចុះផ្សាយថា ប្រជាជនអង់គ្លេសប្រមាណជា ៥,៤លាននាក់ ត្រូវប្រឈមនឹងហានិភ័យនៃការកើតជំងឺហឺតកម្រិតខ្ពស់ ប្រសិនបើពួកគេទទួលទាន សាច់កែច្នៃ ឬសាច់ក្រក់ច្រើនពេក។

ក្នុងចំណោមអ្នកដែលទទួលទានសាច់ក្រក មិនលើសពីម្តងក្នុងមួយសប្តាហ៍ មានចំនួន ១៤ភាគរយដែលកើតមានជំងឺហឺតធ្ងន់ធ្ងរក្នុងរយៈពេល ៤ឆ្នាំក្រោយ។ ប៉ុន្តែ អ្នកដែលទទួលទាន ៤ដងក្នុងមួយសប្តាហ៍ មាន ២២ភាគរយ ដែលកើតមានបញ្ហាជំងឺហឺតធ្ងន់ធ្ងរក្នុងពេលឆាប់ៗ។

ក្រៅពីនេះ ការទទួលទានសាច់ប្រលាក់ច្រើនពេកក៏បង្កើនលទ្ធភាពនៃជំងឺហឺតធ្ងន់ធ្ងរ ជាងអ្នកដែលញ៉ាំតិចដែរ។

លោកបណ្ឌិត Erika Kennington ដែលជាអ្នកដឹកនាំការស្រាវជ្រាវស្តីអំពីជំងឺហឺត នៅចក្រភពអង់គ្លេស បង្ហាញថា «ការប្រើប្រាស់សាច់កែច្នៃ អាចធ្វើឲ្យកើតជំងឺ»។ ជាពិសេសអ្នកដែលលើសទម្ងន់ ឬធាត់ គឺមានហានិភ័យវិវត្តទៅរកជំងឺហឺតកាន់តែខ្ពស់។

ដូច្នេះ អ្នកជំនាញបានផ្តល់ដំបូលន្មានសម្រាប់អ្នកដែលប្រឈមនឹងជំងឺហឺត គួរតែរក្សាតុល្យភាពអាហារឲ្យបានត្រឹមត្រូវ ដោយកាត់បន្ថយអាហារកែច្នៃ ស្ករ អំបិល ខ្លាញ់ ហើយទម្លាប់ទទួលទានអាហារស្រស់វិញ៕

មតិយោបល់