ព័ត៌មានសុខភាព

ដើរឲ្យបាន១៥នាទីក្នុងមួយថ្ងៃ ផ្តល់អត្ថប្រយោជន៍ច្រើនរាប់មិនអស់

ការហាត់ប្រាណផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនអនេកចំពោះសុខភាព ជាពិសេសការដើរក៏ដូចគ្នាដែរ។ ដូច្នេះអ្នកមិនគួរយកបណ្តោយខ្លួនឲ្យរវល់ខ្លាំងពេក ហើយមិនអាចមាន សូម្បីតែ១៥នាទីក្នុងថ្ងៃ ទៅការរហាត់ប្រាណដើម្បីសុខភាពនោះទេ។

មានការសិក្សាជាច្រើន ដែលធ្វើលើប្រទេសមានភាពជឿនលឿន ខាងវេជ្ជសាស្រ្តដូចជា បារាំង និងអង់គ្លេសជាដើម សុទ្ធតែបង្ហាញថា ការដើរ១៥នាទីក្នុងមួយថ្ងៃ អាចកាត់បន្ថយអត្រានៃការស្លាប់ បាន២២ភាគរយ បើធៀបទៅនិងមនុស្សដែលមិនបានដើរ។

ម្យ៉ាងទៀត ការហាត់ប្រាណដោយការដើរ បានផ្តល់នូវភាពងាយស្រួល និងអត្ថប្រយោជន៍ជាច្រើនដូចខាងក្រោម៖
ការពារជំងឺទឹកនោមផ្អែម
សម្រកទម្ងន់
បង្កើនកម្រិតវីតាមីន D
បំបាត់ការឈឺចាប់
ការពារជំងឺមហារីកពោះវៀនធំ សុដន់ និងសួត
សម្រួលចង្វាក់បេះដូង
ធ្វើឲ្យអារម្មណ៍ល្អ៕

មតិយោបល់