ព័ត៌មានសុខភាព

៥សញ្ញានៃជំងឺរលាកថ្លើមប្រភេទ B បើទុកយូរអាចប្រែក្លាយទៅជាមហារីកថ្លើម

បើយោងតាមការស្រាវជ្រាវបានរកឃើញថា អ្នកជំងឺជាច្រើនដែលមានប្រវត្តិកើតជំងឺរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃ នឹងក្លាយទៅជាជំងឺក្រិនថ្លើម ហើយទីបំផុតអាចវិវត្តទៅជាជំងឺមហារីកថ្លើមបន្តទៀត។

ជាធ្យមមនុស្សអ្នកដែលមានជំងឺក្រិនថ្លើមមានវ័យ ៣៥ឆ្នាំ។ ក្នុងចំណោមអ្នកជំងឺទាំងអស់នោះមាន ៦ ទៅ ១៥ភាគរយ វិវត្តទៅរកជំងឺមហារីកថ្លើមបន្ទាប់ពី ៥ឆ្នាំ ហើយក្នុងចំណោមអ្នកជំងឺក្រិនថ្លើមចាប់ពី ៨០ ទៅ ៩០ភាគរយ កើតចេញពីជំងឺរកលាកថ្លើមប្រភេទ B។

ជាការពិតណាស់ ជំងឺរលាកថ្លើមប្រភេទ B មានអត្រាខ្ពស់ណាស់នាពេលបច្ចុប្បន្ននេះ ដូច្នេះអ្នកចាំបាច់ត្រូវព្យាបាលមុននឹងវាប្រែក្លាយទៅជាជំងឺក្រិនថ្លើម ឬមហារីកថ្លើម។ ខាងក្រោមនេះគឺជារោគសញ្ញា ៥ចំណុចនៃជំងឺមហារីកថ្លើមដែលគ្រប់គ្នាគួរតែស្វែងយល់ឲ្យបានច្បាស់៖

១.ឈឺចាប់ក្នុងថ្លើម
ប្រហែលជា ៥០ភាគរយនៃអ្នកជំងឺមហារីកថ្លើម ដំណាក់កាលដំបូងហាក់ដូចជាមានការឈឺចាប់ក្នុងថ្លើមផ្នែកខាងស្តាំ ហើយការឈឺចាប់នេះអាចកើតឡើងមុនពេលអ្នកជំងឺមានអារម្មណ៍ឈឺនៅផ្នែកខាងលើនៃពោះធ្ងន់ធ្ងរជាញឹកញាប់។

២.ធំអាហារ
អ្នកជំងឺភាគច្រើនមានអារម្មណ៍ធំអាហារ ឬឆ្អែតបើទោះបីជាញ៉ាំតិចតួចក៏ដោយ ហើយអមទៅដោយរោគសញ្ញាពិបាកក្នុងការរំលាយអាហារ ឬរអើមខ្លាំង គឺជារោគសញ្ញាទូទៅនៃជំងឺមហារីកថ្លើម។

រោគសញ្ញានៃការធំអាហារ ជាទូទៅអាចច្រលំជាមួយជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ដូច្នេះនៅពេលរោគសញ្ញាលេចឡើង អ្នកគួរតែប្រញាប់ធ្វើតេស្តឲ្យបានឆាប់។

៣.គ្រុនក្តៅ
ភាគច្រើនអ្នកជំងឺមហារីកថ្លើម មានរោគសញ្ញាបែកញើស ហើយជួនកាលអាចមានអាការគ្រុនក្តៅបន្តិចបន្តួច ឬគ្រុនក្តៅខ្លាំង។

៤.សម្រកទម្ងន់ និងអស់កម្លាំង
អ្នកដែលមានជំងឺមហារីកថ្លើម អាចមានអារម្មណ៍អស់កម្លាំងខ្លាំងជាងអ្នកជំងឺមហារីកដទៃទៀត។ កត្តាមួយនេះបណ្តោលមកពីថ្លើមធ្វើការរំលាយអាហារមិនបានល្អ ឬរាងកាយមិនអាចស្រូបយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់។

ការស្រកទម្ងន់ក៏ជារោគសញ្ញាទូទៅមួយក្នុងចំណោមអ្នកជំងឺមហារីកថ្លើមផងដែរ ព្រោះវាទាក់ទងជាមួយនឹងមុខងារថ្លើមចុះខ្សោយ។

៥.ហូរឈាម
អ្នកដែលមានជំងឺរលាកថ្លើមមិនមានការហូរឈាមនោះទេ ប៉ុន្តែអ្នកដែលមានជំងឺមហារីកថ្លើមច្រើនតែមានរោគសញ្ញាដូចជា ហូរឈាមតាមជើងធ្មេញ ឬហូរឈាមនៅក្នុងស្បែកដែលធ្វើឲ្យស្បែកឡើងជាំខ្មៅដុំៗ។

អ្នកដែលមានជំងឺថ្លើមប្រភេទ B ត្រូវការព្យាបាលភ្លាមៗជាចាំបាច់ ដើម្បីគ្រប់គ្រង និងការពារជំងឺប្រែក្លាយទៅជាធ្ងន់ធ្ងរ៕

ប្រភព៖ soha

មតិយោបល់