មុនក្បាលខ្មៅ គឺជាបញ្ហាសម្រស់ទូទៅមួយប្រភេទ ដែលកើតមានដោយសារតែស្បែកមានជាតិខ្លាញ់ច្រើនពេក និងភាពកខ្វក់ធ្វើឲ្យកកស្ទះរន្ធញើស។ រីឯតំបន់ដែលទទួលរងនូវផលប៉ះពាល់ខ្លាំងបំផុតគឺ ច្រមុះ មុខ និងក។ ក៏ប៉ុន្តែ បើយោងតាមគេហទំព័រ searchhomeremedy បានបង្ហាញថា ក្រូចឆ្មាមានសមត្ថភាពអាចកម្ចាត់បញ្ហាសម្រស់មួយនេះបាន។
ដូច្នេះហើយ សុភាពនារីទាំងឡាយអាចសាកល្បងវិធីទាំង២យ៉ាងដូចខាងក្រោមៈ
១.ប្រើទឹកក្រូចឆ្មា
- ពុះក្រូចឆ្មាមួយផ្លែ ច្របាច់យកទឹកដាក់ក្នុងកូនចានមួយ រួចលាយទឹកបន្តិច។
- ជ្រលក់សំឡីចូល ហើយជូតត្រង់កន្លែងដែលមានមុនក្បាលខ្មៅឲ្យសព្វល្អ។
- សូមរងចាំរហូតទាល់តែវាស្ងួត ទើបលាងសម្អាតចេញជាមួយនឹងទឹកធ្មតា។
- ប៉ុន្តែ អ្នកត្រូវព្យាយាមអនុវត្ត មួយថ្ងៃឲ្យបានពីរដង ពោលគឺ ព្រឹក និងល្ងាច។
២.ក្រូចឆ្មា និងអំបិល
- ពុះក្រូចឆ្មាមួយផ្លែ ច្របាច់យកទឹកដាក់ក្នុងកូនចានមួយ រួចលាយជាមួយអំបិល១ភាគ៤ ក្នុងមួយស្លាបព្រាកាហ្វេ។
- ប៉ុន្តែ អ្នកត្រូវប្រើទឹកក្តៅឧណ្ឌៗលាងសម្អាតផ្ទៃមុខជាមុនសិន ដើម្បីឲ្យជ្រះភាពកខ្វក់ បន្ទាប់មកប្រើប្រាស់ល្បាយនេះនៅកន្លែងដែលមានមុនក្បាលខ្មៅ។
- ប្រើម្រាមដៃធ្វើការម៉ាស្សាថ្នមៗឲ្យបាន៥នាទី ទើបលាងសម្អាតចេញជាមួយនឹងទឹកក្តៅឧណ្ឌៗម្តងទៀត។
- ចុងក្រោយត្រូវលាងសម្អាតជាមួយនឹងទឹកត្រជាក់តាមក្រោយជាការស្រេច។
- សូមព្យាយាមអនុវត្តមួយថ្ងៃឲ្យបាន២ដង ដូចរូបមន្តទីមួយដែរ៕
មតិយោបល់