ព័ត៌មានសុខភាព

ម៉ាស្សាតាមក្បួនចិនបុរាណ ៥ទៅ១០នាទី អាការឈឺក្បាលនឹងបាត់ដូចគេបេះ

ជាធម្មតា នៅពេលដែលកើតមានអាការឈឺក្បាល មនុស្សភាគច្រើនតែប្រើថ្នាំដើម្បីដោះស្រាយបញ្ហា។ ប៉ុន្តែប្រសិនបើអ្នកសិ្ថតនៅកន្លែងមួយដែលគ្មានថ្នាំពេទ្យ ឬមិនចង់ប្រើថ្នាំពេទ្យ លោកអ្នកអាចសាកល្បងវិធីម៉ាស្សាតាមបែបចិនបុរាណដោយខ្លួនឯងបាន។
ខាងក្រោមនេះ ជាជីបចរទាំង៦កន្លែង ដែលអ្នកអាចម៉ាស្សា ដើម្បីបំបាត់អាការឈឺក្បាល ក្នុងរយៈពេលតែ ៥-១០នាទីប៉ុណ្ណោះ។

ចំណុចទី១
ម៉ាស្សាត្រង់ន្លោះកណ្តោលនៃចិញ្ចីមទាំងពីរ(ដូចរូប) អាចបំបាត់អាការឈឺក្បាលងងុយគេង។

ចំណុចទី២
ការម៉ាស្សាត្រង់ចំណុចចិញ្ចីមខាងក្នុងទាំងសងខាង(ដូចរូប) អាចបំបាត់អាការឈឺក្បាល ហៀរសំបោរ និងបង្កើនសមត្ថភាពភ្នែក។

ចំណុទី៣
ការម៉ាស្សានៅក្រោមច្រមុះទាំងសងខាង(ដូចរូប) អាចសម្រួលសរសៃឈាម បំបាត់ឈឺក្បាល ឈឺធ្មេញ និងកាត់បន្ថយស្រ្តេស។

ចំណុចទី៤
ការម៉ាស្សាខាងលើឆ្អឹងក(ដូចរូប) អាចបំបាត់អាការតឹងច្រមុះ ឈឺភ្នែក ឈឺត្រចៀក និងឈឺក្បាល។

ចំណុចទី៥
ការម៉ាស្សាខាងលើត្រចៀក ២-៣ សង់ទីម៉ែត្រ(ដូចរូប) អាចបំបាត់អាការឈឺក្បាល ឈឺភ្នែក អស់កម្លាំង និងសម្រួលសរសៃឈាម។

ចំណុចទី៦
ការម៉ាស្សាត្រង់ចន្លោះមេដៃ(ដូចរូប) និងចអង្អុលដៃ អាចបំបាត់អាការឈឺខ្នង ឈឺធ្មេញ និងរោយក។

ចំណាំ៖ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ អ្នកត្រូវយកមេដៃសង្កត់កន្លែងទាំងនេះឲ្យបាន១នាទី ហើយឈ្លីជារង្វង់៕

មតិយោបល់