ព័ត៌មានសុខភាព

ឈប់ពិបាកចិត្តនឹងបញ្ហាជ្រួញកន្ទុយភ្នែកទៀតទៅ ម៉ាសធម្មជាតិមួយនេះអាចជួយបាន

បញ្ហាជ្រួញកន្ទុយភ្នែកនឹងកើតមាននៅពេលដែលអ្នកឈានដល់វ័យ ៣០ឆ្នាំឡើងទៅ ហើយប្រសិនបើអ្នកជាមនុស្សឧស្សាហ៍កើតជំងឺស្ត្រេស ឬគិតច្រើន ស្បែកប្រាកដជាឆាប់ចាស់លឿនជាងអាយុពុំខាន។ ប៉ុន្តែ ឈប់បារម្ភទៀតទៅ បញ្ហាសម្រស់មួយនេះអាចដោះស្រាយបាន ប្រសិនបើអ្នក​ចេះថែរក្សា​សម្រស់​ជាមួយនឹងឱសថ​ដែលផ្សំឡើងពីធាតុផ្សំធម្មជាតិ៣មុខ។

តើឱសថអ្វីខ្លះទៅ ដែលមានសមត្ថភាពអាចជួយកាត់បន្ថយភាពជ្រីវជ្រួញបាន?

ធាតុផ្សំ៖

  • ស៊ុតលឿង ១គ្រាប់
  • ម្សៅទឹកដោះគោ ១ស្លាបព្រាបាយ
  • ទឹកឃ្មុំ ២ស្លាបព្រាបាយ

ការអនុវត្ត៖

  • លាយធាតុផ្សំទាំងអស់នេះបញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយសាច់មួយ
  • បន្ទាប់មកបិទនៅលើតំបន់ដែលមានស្នាមជ្រួញ
  • ទុកឲ្យម៉ាស់នេះធ្វើសម្មភាពរយៈពេល ១៥នាទី ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។

ចំណាំ៖ សូមអនុវត្តល្បាយនេះមុនពេលចូលគេងជារៀងរាល់ថ្ងៃ ឬយ៉ាងហោចណាស់ពីរថ្ងៃម្តង ហើយអ្នកនឹងចាប់ផ្តើមឃើញប្រសិទ្ធភាពបណ្តើរៗក្នុងរយៈពេល១សប្តាហ៍ដំបូង។ ម្យ៉ាងវិញទៀត ម៉ាសធម្មជាតិ​មួយនេះ​ក៏អាច​កម្ចាត់​បញ្ហា​ស្នាមអុជ​បាន​ដែរ៕

មតិយោបល់