ព័ត៌មានសុខភាព

ដឹងការពិតហើយ អញ្ចឹងតើបានជាអ្នកឧស្សាហ៍ស្ពឹកដៃ

ជាទូទៅ ជំងឺទាំងអស់ក្នុងរាងកាយរបស់មនុស្ស គឺកើតឡើងពីតូចតាច ទើបឈានទៅដល់ដំណាក់កាលធ្ងន់ធ្ងរ ហើយជំងឺអ្វីក៏ដោយក៏មានវិធីព្យាបាល ប្រសិនអ្នកដឹងខ្លួនទាន់ពេលវេលា ហើយព្យាបាលនៅពេលឈឺតិចៗ។ រីឯសារពាង្គកាយរបស់មនុស្សក៏តែងតែបង្ហាញឲ្យលោកអ្នកដឹងខ្លួន តាំងពីជំងឺទាំងនោះកើតមានតាំងពីដំណាក់កាលដំបូងមកម្លេះ តែអ្នកមិនចាប់អារម្មណ៍។ ជាក់ស្តែងការស្ពឹកបាតដៃ ក៏ជាសញ្ញា ដែលអាចប្រាប់ឲ្យអ្នកដឹងថា មានជំងឺមួយចំនួនអាចនឹងកើតមាន ឬកំពុងកើតមានក្នុងខ្លួនរបស់អ្នក៖

១.បញ្ហាសរសៃ
នៅពេលដែលសរសៃរបស់លោកអ្នកមានបញ្ហា ជាពិសេសសរសៃកែងដៃ
វាបានធ្វើឲ្យដៃមានអាការៈឈឺចាប់ ហើយអាចបង្ករទៅជាការស្ពឹកបាតដៃ។

២.ជំងឺពក-ក
ជំងឺពក-ក ជាជំងឺដែលកើតឡើងដោយសារក្រពេញទីរ៉ូអ៊ីត មិនបានផលិតអ័រម៉ូនឲ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការរបស់រាងកាយ។ រីឯរោគសញ្ញារបស់វា គឺធ្វើឲ្យអ្នកឧស្សាហ៍ស្ពឹកដៃ។

៣.ញៀនស្រា
ទម្លាប់សេពគ្រឿងស្រវឹងជាប្រចាំ បានធ្វើឲ្យខូចសរសៃប្រសាទ និងសារពាង្គកាយរបស់មនុស្ស ជាពិសេសដៃ ព្រោះមនុស្សដែលញៀនស្រា តែមានអាការញ័រដៃ និងឧស្សាហ៍ស្ពឹកដៃ។

៤.ជំងឺឡែម
ជំងឺប្រភេទនេះ ឆ្លងតាមរយៈការទិច ឬខាំ របស់សត្វល្អិត ដែលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ហើយរោគសញ្ញារបស់វា គឺផ្តាសាយ អស់កម្លាំងងងុយគេង និងស្ពឹកដៃ។

៥.ជំងឺដាច់សរសៃឈាមខួរក្បាល
នៅពេលដែលសរសៃឈាមមានបញ្ហា ឈាមរបស់អ្នកប្រាកដជាមិនអាចរត់
ទៅចិញ្ចឹមសារពាង្គកាយបានគ្រប់កន្លែងនោះទេ ហើយភាគច្រើនអ្នកជំងឺដាច់សរសៃឈាមខួរក្បាល តែងតែមានអាការស្ពឹកដៃ មុនពេល ដែលពួកគាត់កើតជំងឺនេះ។ ដូចនេះអ្នកត្រូវមានការប្រុងប្រយ័ត្នចំពោះរោគសញ្ញាមួយនេះ៕

មតិយោបល់