មនុស្សយើងអាចស្រូបយកជាតិវិតាមីន និងសារធាតុចិញ្ចឹមជាច្រើន ដោយឥតគិតថ្លៃតាមរយៈពន្លឺព្រះអាទិត្យ។ វិតាមីន D ជាវិតាមីនដែលអាចការពារមនុស្សមិនឲ្យកើតមានជំងឺមហារីកស្បែក និងជំងឺមហារីកជាង១៣ប្រភេទផ្សេងទៀត ដូចជាជំងឺមហារីកសុដន់ ជំងឺមហារីកអូវែ និងមហារីកពោះវៀនធំ។
យោងតាមការសិក្សារបស់ Dr. Daniel Colt បានព្រមានចំពោះការប្រើប្រាស់ផលិតផលការពារកម្តៅថ្ងៃ ព្រោះវិតាមីន D មិនអាចជ្រាបចូលក្នុងខ្លួនមនុស្ស ហើយមិនបានទទួលផលប្រយោជន៍ដ៏មហិមាពីពន្លឺព្រះអាទិត្យ។ លោកបានបន្តថា វិតាមីន D មានមានសមត្ថភាពខ្ពស់ក្នុងការបង្កើតកោសិកាល្អៗ ហើយកាត់បន្ថយកោសិកាមិនល្អ ដូចជាកោសិកាមហារីក។ ម្យ៉ាងទៀតវិតាមីន D ក៏អាចរារាំងការដុះសាច់នៅតាមសរសៃឈាមផងដែរ។
មានការសិក្សាស្រដៀងនេះមួយទៀត ដែលធ្វើឡើងក្នុងសាកលវិទ្យាល័យ Leeds នៃចក្រភពអង់គ្លេស បានបញ្ជាក់ថា អ្នកជំងឺមហារីកស្បែកភាគច្រើនមានកម្រិតវិតាមីន D ទាបបំផុតក្នុងខ្លួន។ ផ្ទុយទៅវិញនៅពេលដែលគេធ្វើឲ្យអ្នកជំងឺ បានទទួលពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់ កោសិកាមេរោគមហារីក បានថយចុះគួរឲ្យកត់សម្គាល់។
ដូចនេះលោកអ្នកគួរឧស្សាហ៍ប្រលែងស្បែកឲ្យត្រូវពន្លឺថ្ងៃ យ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ ហើយពន្លឺថ្ងៃដែលល្អបំផុតគឺ ពេលព្រះអាទិត្យរះ នាព្រឹកព្រលឹម ឬព្រះអាទិត្យរៀបលិច នៅពេលល្ងាច៕
មតិយោបល់