ការខកខានមិនបានងូតទឹករយៈពេល២ថ្ងៃជាប់ៗគ្នា ដូចជាផ្តល់ឱកាសឲ្យពពួកបាក់តេរីរីកលូលាស់ ឆ្លងមេរោគ រលាកស្បែក និងមានក្លិនខ្លួនមិនល្អ បានយ៉ាងងាយ។ យោងតាមគេហទំព័រ Boldsky បានបង្ហាញថា ដោយសារតែការរវល់ជាមួយនឹងការងារប្រចាំថ្ងៃ រួមទាំងភាពខ្ជិលច្រអូសទៀតនោះ ធ្វើឲ្យមនុស្សមួយចំនួនមិនបានងូតទឹករាល់ថ្ងៃនោះឡើយ។ ទោះជាយ៉ាងណា ការងូតទឹកពុំបានទៀងទាត់អាចបង្កឲ្យមានផលអាក្រក់មួយចំនួនដល់រាងកាយ។
បាក់តេរីផលិតច្រើននៅលើស្បែក
មនុស្សជាច្រើនយល់ថា ញើសជាមូលហេតុចម្បងដែលធ្វើឲ្យកើតមានក្លិនខ្លួន។ តែទោះជាយ៉ាងណា ការគិតបែបនេះខុសហើយ តាមពិតបាក់តេរីវិញទេដែលជាអ្នកឆ្លៀតឱកាសប្រើញើសបង្កើតកូនចៅ ព្រមទាំងការបំបែកអាស៊ីតខ្លាញ់នៅក្នុងញើស ឲ្យប្រែក្លាយទៅជាសារធាតុគីមី។ នេះហើយជាមូលហេតុដែលធ្វើឲ្យមានក្លិនខ្លួនអាក្រក់ ដូច្នេះអ្នកគួរតែងូតទឹកឲ្យបានទៀងទាត់។
រោគមុន
ប្រសិនបើអ្នកមិនបានងូតទឹកជារៀងរាល់ថ្ងៃនោះទេ រោគមុន និងបញ្ហាផ្សេងៗនៅលើស្បែកច្បាស់ជាផ្ទុះឡើងជាពុំខាន។
បង្កជាជំងឺ
សូម្បីតែអ្នកងូតទឹករាល់ថ្ងៃ ក៏នៅមានបាក់តរីរាប់លានទៀតនៅលើរាងកាយដែរ ប៉ុន្តែពួកវាជាបាក់តេរីល្អសម្រាប់ស្បែក។ ទោះជាយ៉ាងណា ប្រសិនបើអ្នកមិនបានងូតទឹករយៈពេល២ ទៅ៣ថ្ងៃវិញ បាក់តេរីអាក្រក់នឹងកើនឡើងយ៉ាងលឿនហួសពីការស្មាន។ ពួកវានឹងប៉ះពាល់ដល់សុខភាពដូចជា កើតជំងឺផ្តាសាយ រាគ…។
ការរលាក
ការខកខានមិនបានងូតទឹករយៈពេល ២ទៅ ៣ថ្ងៃ អាចបង្កឲ្យមានរោគសញ្ញារលាកស្បែកដូចជា ត្រអក ស្បែកកន្ទួល និងរមាស់កាន់តែអាក្រក់នៅលើស្បែក។ ក៏ប៉ុន្តែ ប្រសិនបើអ្នកងូតទឹកបានទៀងទាត់អាចជួយការពារភាពស្ងួត និងកាត់បន្ថយភាពកន្ទួលរមាស់នៅលើស្បែកបាន៕
មតិយោបល់