ព្រះសីហនុ: លោកអធិការរងស្រុកព្រៃនប់បានប្រាប់Post Newsថា កាលពីវេលាម៉ោង ៣ និង ៥០ នាទី ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយខ្លួនឯងក្នុងទិសដៅក្រុងព្រះសីហនុ មកដល់ចំនុចកើតហេតុចន្លោះបង្គោលគីឡូម៉ែត្រ ២១១ និង ២១២ ក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងស្ថានភាពស្រវឹងមកដល់ចំនុចកើតហេតុធ្លាក់កាងបណ្ដាលឲ្យដួលតែម្ដង ។ ជនរងគ្រោះឈ្មោះ មិញ ថា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ស្នាក់នៅភូមិ ស្មាច់ដែង ឃុំ រាម ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ។ ក្រោយកើតហេតុ ក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ ៨៨៨ ក្រុងព្រះសីហនុ រីឯម៉ូតូសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសាវិញហើយ ៕
ព័ត៌មានជាតិ
មតិយោបល់