បរទេសៈ បរុសភាគច្រើន តែងកើតមានអាការរលាកក្បាលលិង្គ ដោយសារពួកគេ មិនទាន់កាត់ ស្បែកគ្រប់ក្បាលលិង្គ។ ម៉្យាងវិញទៀត ការមិនមានអនាម័យ ឬលាងសម្អាតក្បាលលិង្គឲ្យបានល្អ ក៏ជាកត្តាបណ្ដាលឲ្យ ពពួកបាក់តេរី ឬមេរោគផ្សេងៗ បង្ករោគនៅលើក្បាលលិង្គរបស់អ្នកបាន។ លើសពីនេះទៅទៀត ការរលាកក្បាលលិង្គ អាចប្រឈមនឹងការកើតជំងឺមួយចំនួន ជាពិសេស ជំងឺទឹកនោមផ្អែមជាដើម។
ការបង្ករោគ អាចប្រតិកម្មជាមួយនឹងសារធាតុគីមីដូចជា សាប៊ូដុសខ្លួន ឬផលិតផលផ្សេងៗទៀត ដែលនាំឲ្យ រលាកនៅជុំវិញក្បាលលិង្គផងដែរ។
រោគសញ្ញា នៃការរលាកក្បាលលិង្គ ភាគច្រើននោះ គឺក្រហម ឬហើមតិចតួច រមាស់ មានកន្តួល រលាក និងមានអាការឈឺចាប់ នៅជុំវិញក្បាលលិង្គ។ ពេលខ្លះ វាក៏មានហូរទឹករំអិល មានក្លិនស្អុយ ចេញពីក្បាលលិង្គ ថែមទៀតផង៕
មតិយោបល់