ព័ត៌មានសុខភាព

អាហារ៦ប្រភេទនេះហើយ ដែលអាច​ជួយឲ្យអ្នក​រួចផុត​ពី​ជំងឺគាំងបេះដូង

តើអ្នកដឹងទេ អាហារមួយចំនួនដែលអ្នកឃើញស្ទើរតែរាល់ថ្ងៃ អាចជួយការពារមិនឲ្យកើតជំងឺគាំងបេះដូង? តាមរយៈការសិក្សាជាច្រើនបានបង្ហាញថា ប្រហែលជា៧០ភាគរយនៃជំងឺគាំងបេះដូងអាចបង្ការបាន ប្រសិនបើអ្នកព្យាយាមទទួលទានអាហារឲ្យបានត្រឹមត្រូវ។ ខាងក្រោមនេះ គឺជាប្រភេទអាហារដែលអាចជួយការពារមិនឲ្យអ្នកទទួរងនូវការវាយប្រហារបេះដូងៈ

ផ្កាខាត់ណាពណ៌ខៀវៈ បន្លែមួយប្រភេទនេះ មានកាឡូរីកម្រិតទាប ជាតិសរសៃខ្ពស់ និងផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែល​អាចការពារ​ពីជំងឺផ្សេងៗ។ មិនតែប៉ុណ្ណោះ វាត្រូវបានគេចាត់ចូលជាកំពូលអាហារ ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង។

សូកូឡាខ្មៅៈ សូកូឡាពណ៌ខ្មៅមានផ្ទុកសារធាតុ Flavonol ដែលអាចជួយញែកសរសៃឈាមឲ្យបើកចំហធំ ដែលធ្វើឲ្យឈាមចរាចរបានស្រួល។ ដូច្នេះហើយ សម្ពាធឈាមលែងជាបញ្ហាទៀតហើយ។

តែបៃតងៈ តែបៃតងមានផ្ទុកសារធាតុ Flavonol និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានប្រយោជន៍​ក្នុងការការពារ​លំហូរឈាម​មិនឲ្យកក ព្រមការវាយប្រហារបេះដូងផងដែរ។

ស្រាក្រហមៈ បរិមាណនៃសារធាតុប្រឆាំងអុកស៊ីតកម្មរបស់ស្រាក្រហម អាចកាត់បន្ថយកូឡេស្តេរ៉ុល និងបង្កើនកម្លាំងឈាម។ ការទទួលទានមួយកែវរាល់ថ្ងៃ អាចកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង។



ផ្លែប៉ោមៈ
ផ្លែប៉ោមក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ដែរ។ ការទទួលទាន​ផ្លែប៉ោម១ផ្លែជាប្រចាំ អាចកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង ហើយអាចជួយរក្សារាងកាយឲ្យមានសុខភាពល្អ។

ថ្លើមៈ ថ្លើមសត្វមានផ្ទុកជាតិខ្លាញ់ដែលត្រូវបានគេចាត់ទុកថា ល្អបំផុតសម្រាប់បេះដូង និងជួយការពារបេះដូង​មិនឲ្យទទួលរងនូវ​ការ​វាយប្រហារ។ ហេតុនេះហើយ អ្នកគួរតែឧស្សាហ៍បញ្ចូលអាហារប្រភេទនេះឲ្យបានញឹកញាប់ តាមដែលអាចធ្វើទៅបាន៕

មតិយោបល់